កីឡា
បុរសម្នាក់បើករថយន្តបំបុកក្រុមអ្នកគាំទ្រ Liverpool ធ្វើឱ្យរងរបួស ៤៧ នាក់
បុរសវ័យ ៥៣ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្តបុកទៅលើក្រុមអ្នកគាំទ្រ Liverpool នៅក្នុងកណ្តាលទីក្រុង Liverpool អំឡុងកំពុងធ្វើពិធីដង្ហែរការអបអរឈ្នះពាន Premier League។

កាលពីថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា វេលាម៉ោង ៦ ល្ងាចម្សិលមិញ (ម៉ោងនៅ អង់គ្លេស) មានរថយន្តមួយគ្រឿង បានបើកសម្តៅចូលទៅបុកក្រុមអ្នកគាំទ្រ Liverpool ដែលកំពុងធ្វើពិធីដង្ហែរនៃការឈ្នះពាន Premier League របស់ក្រុម ហង្សក្រហម។
យោងតាមប្រភពពី Independent បានឱ្យដឹងថា ហេតុការណ៍ខាងលើ គឺមានអ្នករងរបួសសរុបចំនួន ៤៧ នាក់ ប៉ុន្តែមិនមានអ្នករងរបួសដល់ជីវិតឡើយ ក្នុងនោះមាន ២៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ២០ នាក់ទៀត ដែលរងរបួសស្រាល ត្រូវបានក្រុមសង្គ្រោះ ជួយសង្គ្រោះនៅទីកន្លែងផ្ទាល់តែម្តង។ ក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ គឺមានកុមារម្នាក់ បានរងរបួសធ្ងន់ជាងគេ។

បន្ទាប់ពីឧប្បទេវហេតុដ៏រន្ធត់នោះ បុរសវ័យ ៥៣ ឆ្នាំ ដែលជាជនបង្ក ត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមៗនៅទីកន្លែងកើតហេតុតែម្តង។ ទោះបីជាយ៉ាងណា មិនទាន់មានការបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យកើតមានរឿងបែបនេះនៅឡើយទេ ប៉ុន្តែបើតាមការសន្និដ្ឋានជំហានដំបូងរបស់ប៉ូលីស គឺរឿងនេះមិនមែនជាអំពើភេរវកម្មឡើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Independent
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


