កីឡា
គម្រប់ខួប ១២ ឆ្នាំ អ្នកគាំទ្រ Liverpool កម្ពុជារៃថវិកាបាន ៦០០ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា
ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបថ្ងៃបង្កើតក្លឹបអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ ឆ្នាំដោយបង្កើតជាមូលនិធិប្រមូលថវិកាពីសមាជិកបាន ៦០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។



មូលនិធិនេះបង្កើតដោយលោក ស៊ិន វីរ៉ុតរុន ហៅ June ជាប្រធានក្រុមអ្នកគាំទ្រនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ៧ថ្ងៃ។ ជាលទ្ធផលថវិកាដែលប្រមូលបានសរុបគឺមានចំនួន 600$ (ប្រាំមួយរយដុល្លារអាមេរិក) បានប្រគល់ដល់ដៃមន្ទីរពេទ្យនៅថ្ងៃទី ០៥ ខែកញ្ញានេះ។
នេះមិនមែនជាលើកទីមួយទេដែលក្លឹបអ្នកគាំទ្របានធ្វើកម្មវិធីសប្បុរសធម៌របស់ខ្លួន ដោយកន្លងមកបានធ្វើការប្រកួតបាល់ទាត់សប្បុរសធម៌, ការបរិច្ចាគឈាម, ការឧបត្ថម្ភដល់ក្រុមបាល់ទាត់ដែលខ្វះខាតនៅតាមបណ្ដាខេត្តដូចជាបាល់ទាល់ និងសំលៀកបំពាក់ជាដើម។


លោក June ដែលបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១១ គិតមកដល់ពេលនេះមានអាយុ ១២ឆ្នាំហើយ។
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះឲ្យដឹងថា ក្រៅពីការប្រមូលផ្ដុំអ្នកដែលស្រឡាញ់ក្លឹប Liverpool ដូចគ្នា លោកចង់បង្កើតសកម្មភាពនានា ដើម្បីឲ្យបរទេសបានស្គាល់ពីកម្ពុជាផង និងសកម្មភាពដែលចំណេញដល់កម្ពុជាផងតួយ៉ាងដូចជាការធ្វើសកម្មភាពសប្បុរសនេះជាដើម។

ទោះចំនួននេះមិនច្រើនលើសលប់តែវាឆ្លុះបញ្ចាំងពីទឹកចិត្តរបស់អ្នកចូលរួមដែលមានចាប់តាំងពី ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ដល់១០០ដុល្លារ។ លោកសន្យាថា ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជានឹងបន្តធ្វើនៅឆ្នាំបន្តបន្ទាប់ទៀតដើម្បីជាគំរូមួយ និងការបង្ហាញពីសាមគ្គីភាពរបស់គ្រួសារខ្មែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


