ព័ត៌មានអន្ដរជាតិ
វៀតណាម៖ ការវិនិយោគបរទេសកើនឡើង ទោះរងហានិភ័យជុំវិញពន្ធគយបដិការ
វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១៣,៨២ ប៊ីលានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំមក ដោយកើនឡើងជិត ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃចន្ទ។

ជាមួយគ្នានោះ ដើមទុនដែលបានបញ្ចេញ បានកើនឡើងដល់ ៦,៧៤ ប៊ីលានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ វាឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគក្នុងទីផ្សារវៀតណាម ទោះបីជាប្រទេសអាស៊ីអាគ្នេយ៍ដដែលរងនូវហានិភ័យពន្ធគយបដិការខ្ពស់ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។
តួរលេខទាំងនេះ បានគូសបញ្ជាក់ថា វៀតណាមកាន់តែក្លាយជាទិសដៅវិនិយោគសកលកំពូល ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងកំណើននិន្នាការផ្លាស់ប្ដូរទីតាំងផលិតកម្មជាដើម។

សមាជិកនៃក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយនាយករដ្ឋមន្ត្រីវៀតណាម លោក Cấn Văn Lực បានចង្អុលបង្ហាញថា សិង្ហបុរីបច្ចុប្បន្ននាំមុខគេក្នុងចំណោមប្រទេស និងដែនដីចំនួន ៦០ ដែលវិនិយោគនៅវៀតណាម ជាមួយនឹងទឹកប្រាក់សរុបចំនួន ១,៦ ប៊ីលានដុល្លារ ឬស្មើនឹង ២៨,៦ ភាគរយ នៃដើមទុនដែលបានចុះបញ្ជីថ្មី។
បន្ទាប់មកគឺចិន ដែលដាក់ការវិនិយោគចំនួន ១,៥២ ប៊ីលានដុល្លារ (២៧,១ ភាគរយ) និងជប៉ុន ដែលរួមចំណែក ៥៧៣,២ លានដុល្លារ (១០,៣ ភាគរយ)។ ឧស្សាហកម្មផលិត និងកែច្នៃ បានរួមចំណែក ៨១ ភាគរយ លើដើមទុនដែលត្រូវបានបញ្ចេញ ដែលនេះស្របតាមគោលនយោបាយវៀតណាម ក្នុងការទាក់ទាញការវិនិយោគទៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងតម្លៃបន្ថែម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


