កីឡា
លោក Amorim សារភាពពីការខកចិត្តចំពោះ Man United ចាញ់ ASEAN All Stars
អ្នកចាត់ការរបស់ Manchester United លោក Ruben Amorim បានបង្ហាញការខកចិត្ត បន្ទាប់ពីក្រុមរបស់លោកបរាជ័យក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម ASEAN All Stars។

ក្រុម Man United ដែលស្ថិតក្រោមការដឹកនាំរបស់លោក Amorim បានបរាជ័យក្រោមថ្វីជើងក្រុម ASEAN All Stars ក្នុងលទ្ធផល ១ ទល់នឹង ០ នៅទឹកដីប្រទេស ម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី ២៨ ខែ ឧសភា ម្សិលមិញ ខណៈមួយគ្រាប់នោះ គឺរកបានដោយកីឡាករសញ្ជាតិ មីយ៉ាន់ម៉ា Maung Maung Lwin នៅនាទីទី ៧១។

ក្រោយការបរាជ័យយ៉ាងភ្ញាក់ផ្អើលនេះ លោក Amorim ហាក់មានការខកចិត្តផងដែរ ដ្បិតនេះជាការប្រកួតមិត្តភាពក៏ដោយ។ យ៉ាងណា លោកយល់ថា ក្រុមលោកគួរតែឈ្នះក្នុងការប្រកួតនេះ ប៉ុន្តែវាគឺគ្មានបញ្ហាអ្វីឡើយ។
ដកស្រង់ពាក្យសម្តីដើមចេញពីសារព័ត៌មាន Daily Mail លោក Amorim បានថ្លែងក្នុងសន្និសីទកាសែតក្រោយការប្រកួតយ៉ាងដូច្នេះថា៖ «បាទ, វាជាលទ្ធផលដ៏គួរឱ្យខកចិត្តមួយ ប៉ុន្តែពួកយើងគ្មានកីឡាកររបួសឡើយ ជាមួយស្ថានភាពទីលានដ៏លំបាក។ ពួកយើងគួរតែឈ្នះក្នុងការប្រកួតទាំងនេះ ប៉ុន្តែវាគ្មានបញ្ហាអ្វីឡើយ។… រឿងដ៏សំខាន់ គឺយើងគ្មានកីឡាកររបួសជាមួយអាកាសធាតុបែបនេះ ហើយមកទីនេះក្នុងថ្ងៃប្រកួតតែម្តង»។
ទន្ទឹមនឹងនេះ លោក Amorim យល់ថា ដ្បិតការប្រកួតនេះ ក្រុមលោកចាញ់ក៏ពិតមែន ប៉ុន្តែវាក៏មានផលវិជ្ជមានមួយផងដែរ ដោយលោកអាចឱ្យកីឡាករក្មេងៗជាច្រើនបង្ហាញសមត្ថភាពនៅលើទីលាន។ ទាក់ទងនឹងរឿងនេះ លោក Amorim បានមានប្រសាសន៍ថា ៖«ពួកយើងរំពឹងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ ជាការប្រកួតដ៏ខ្លាំងក្លា នៅក្នុងលក្ខខណ្ឌទាំងនេះ។ ប៉ុន្តែរឿងដ៏ល្អ គឺថា ពួកយើងមិនមានកីឡាកររបួស ហើយពួកយើងបានឃើញកីឡាករក្មេងៗបង្ហាញខ្លួន…»៕

គួរបញ្ជាក់ថា ក្រុម Man United នៅសល់ការប្រកួតមិត្តភាពកម្តៅសាច់ដុំក្នុងទ្វីបអាស៊ី មួយប្រកួតទៀត ដោយពួកគេនឹងត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិ ហុងកុង នៅថ្ងៃ សុក្រ ទី ៣០ ខែ ឧសភា ស្អែកនេះ៕



ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Mail & Man United

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ