ព័ត៌មានអន្ដរជាតិ
ភាគច្រើនក្មេងកំពុងលេងមុខផ្ទះត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ាក្នុងថ្ងៃថ្លុកឈាមបំផុត
ក្មេងប្រហែល១២នាក់ក្នុងចំណោមមនុស្សយ៉ាងហោចណាស់១២៧នាក់ត្រូវបានសម្លាប់ដោយកម្លាំងរបបយោធាទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះដែលធ្វើឲ្យតួលេខាកុមារត្រូវបានសម្លាប់ជាង៣០នាក់ហើយ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក។

តួលេខក្មេង និងមនុស្សជំទង់ជាង២០នាក់ត្រូវបានសម្រាប់គ្រាន់តែចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងនោះក្មេងស្រីអាយុ៦ឆ្នាំ និងក្មេងប្រុសអាយុ១៤ឆ្នាំត្រូវបានសម្លាប់នៅទីក្រុងទីក្រុងម៉ាន់ដាឡាយ។
ចំនួនកុមារដែលត្រូវបានសម្លាប់ប្រហែលជាខ្ពស់ជាងនេះ ខណៈអាយុជនរងគ្រោះជាច្រើនមិនទាន់ត្រូវបានបញ្ជាក់គ្រប់ទាំងអស់នោះទេ។
ក្នុងការបង្ក្រាបបណ្តាលឲ្យមនុស្សស្លាប់កាលពីថ្ងៃសៅរ៍ ក្មេង១១នាក់ត្រូវបានបាញ់ស្លាប់ ដែលពួកគេភាគច្រើនកំពុងលេងនៅក្នុងផ្ទះ ឬមុខផ្ទះធម្មតា។ ថ្ងៃសៅរ៍ដែលជាថ្ងៃ ថ្លុកឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារបានចាប់ផ្តើមឡើង ដោយមនុស្សជាង១០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។

ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ Aye Myat Thu ត្រូវបានបាញ់ស្លាប់ នៅពេលនាងកំពុងលេងនៅមុខផ្ទះក្នុងតំបន់ Mawlamyine ក្នុងរដ្ឋ Mon State។ នាងកំពុងគូររូប Hello Kitty ដោយគូល័រ និងមានរូបតុក្កតានៅលើរូបនោះ។
ក្មេងប្រុសឈ្មោះ Htoo Myat Win អាយុ១៣ឆ្នាំនៅ Shwebo ក្នុងតំបន់ Sagaing ត្រូវបានបាញ់សម្លាប់នៅពេលគាត់កំពុងលេងក្បែរផ្ទះ។
ក្មេងប្រុសឈ្មោះ Sai Wai Yan អាយុ១៣ឆ្នាំត្រូវបានបាញ់ចំក្បាលបណ្តាលឲ្យស្លាប់កាលពីថ្ងៃសៅរ៍ដែរ។ រូបគេកំពុងលេងជាមួយក្មេងជិតខាង នៅពេលទាហាន និងប៉ូលិសបានវាយឆ្មក់ទៅភូមិនោះ។ រូបគេបានរត់ទៅផ្ទះ ក៏ត្រូវទាហានបាញ់ស្លាប់ ហើយទាហានថែមទាំងយកសពគេដាក់ឡានយោធាទៅបាត់។ គ្រួសារបានធ្វើបុណ្យតាមរយៈរូបថតប៉ុណ្ណោះ។
នៅតំបន់ម៉ាន់ដាឡាយ យ៉ាងហោចណាស់ ក្មេង៣នាក់គឺ Hein Win Tun អាយុ១៤ឆ្នាំ, Pann Ei Phyu អាយុ១៤ឆ្នាំ និង Wai Phyo Naung អាយុ១៦ឆ្នាំ ត្រូវបានសម្លាប់។

ក្មេង៣នាក់ទៀតដែលមានអាយុ១៦ឆ្នាំទាំងអស់គឺ Htet Myat Thwin, Lwin Ko និង Myo Han ត្រូវបានសម្លាប់នៅតំបន់ Pathein កាលពីថ្ងៃសៅរ៍។
គិតត្រឹមថ្ងៃចន្ទ បើតាមសារព័ត៌មានក្នុងស្រុក Irrawaddy ថា មនុស្សប្រហែលជា៥០០នាក់ហើយត្រូវបានសម្លាប់ដោយរបបយោធាមីយ៉ាន់ម៉ា និងបានចាប់ខ្លួនមនុស្សជាង២៥០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន