ព័ត៌មានអន្ដរជាតិ
ផ្ទុះការវាយប្រហារភេរវកម្មនៅ សហរដ្ឋអាមេរិក
ប៉ូលិសបានបញ្ជាក់ពីការវាយប្រហារភេរវកម្ម លើក្បួនដង្ហែគាំទ្រអ៊ីស្រាអែលមួយ នៅទីក្រុង Boulder ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យទី១ខែមិថុនាឆ្នាំ២០២៥។

តាមការចុះផ្សាយរបស់ CNN, ជនសង្ស័យបានគប់គ្រាប់បែកសាំងទៅលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង បណ្តាលឲ្យមនុស្សច្រើននាក់របួសរលាកពេញខ្លួនប្រាណ។
ដ្បិតមិនមានរបាយការណ៍ច្បាស់លាស់អំពីតួលេខជនរងគ្រោះ ប៉ុន្តែគេដឹងថា មានមនុស្សរងរបួសស្រាលធ្ងន់ ខ្លះព្យាបាលនៅនឹងកន្លែង រីឯខ្លះទៀតចាំបាច់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ។
FBI ចាត់ទុកការវាយប្រហារនេះថាជាអំពើភេរវកម្ម ហើយក៏ចាប់ខ្លួននបុរសម្នាក់ និងបើកការស៊ើបអង្កេតផងដែរ។ យ៉ាងណាក្តី ភ្លាមៗ FBI មិនទាន់រកឃើញឡើយថាតើ មូលហេតុអ្វីទើបជំរុញឲ្យបុរសម្នាក់នេះ បើកការវាយប្រហារ។

ជុំវិញរឿងនេះដែរ អភិបាលរដ្ឋ Colorado លោក Jared Polis បានហៅការវាយប្រហារថាជា «អំពើភេរវកម្មដ៏កាចសាហាវ» ដោយចេញសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំកំពុងតាមដានស្ថានភាពនៅក្នុងទីក្រុង Boulder យ៉ាងដិតដល់ជាទីបំផុត ហើយសោកស្តាយចំពោះអ្នកដែលរងរបួស និងប៉ះពាល់ដោយអំពើភេរវកម្មដ៏សាហាវនេះ។ អំពើដែលពោរពេញទៅដោយការស្អប់ខ្ពើមគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ»។
សូមជម្រាបថា ការវាយប្រហារបានកើតឡើងនៅឯព្រឹត្តិការណ៍ Boulder Run for Their Lives ដែលជាការជួបជុំប្រចាំសប្តាហ៍នៃសមាជិកសហគមន៍ជ្វីហ្វ មានគោលបំណងគាំទ្រចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស ថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅអ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការវាយប្រហារនៅអាមេរិក បង្កក្តីកង្វល់សន្តិសុខនៅថ្ងៃឡើងកាន់អំណាចរបស់ត្រាំ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


