ព័ត៌មានជាតិ
សេដ្ឋកិច្ចពលរដ្ឋកាន់តែល្អប្រសើរ បើកម្ពុជាបាននាំចេញទុរេនទៅទីផ្សារចិន
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា នាពេលខាងមុខ ប្រសិនមានការប្រកួតប្រជែង អាចនាំចេញទុរេនទៅកាន់ទីផ្សារខាងក្រៅបានមែន នោះវានឹងជួយឱ្យសេដ្ឋកិច្ចអ្នកដែលរស់នៅតំបន់ខ្ពង់រាប ដូចជាស្រុកសំឡូត និងនៅក្បែរស្រុកសំឡូតកាន់តែមានភាពល្អប្រសើរ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក ឈឹម វជិរា បានឱ្យដឹងថា បច្ចុប្បន្នស្រុកសំឡូត មានការដាំដុះដំណាំទុរេន លើឃុំ៣ ក្នុងនោះរួមមានឃុំសំឡូត ឃុំស៊ុង ឃុំតាតោក ដែលមានផ្ទៃដីដាំដុះជាង ២ ពាន់ហិតា និងផ្ទៃដីអាចប្រមូលផលបានចន្លោះពី ៦០០-៨០០ហិកតា។
យ៉ាងណាមិញដោយសារដំណាំទុរេន មានសក្ដានុពល និងមានសេដ្ឋកិច្ចខ្ពស់ ដូច្នេះទុរេនសំឡូតមិនត្រឹមតែទាក់ទាញសាធារណជនឱ្យមកទិញទុរេននៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទាក់ទាញទាំងភ្ញៀវទេសចរមកលេងក្នុងខេត្តមួយផ្នែកធំផងដែរ។
ម្យ៉ាងវិញទៀត កន្លងមកការឱ្យតម្លៃពីសាធារណៈជន ដោយយល់ថាទុរេនសំឡូតមានរសជាតិឆ្ងាញ់ដែលធ្វើឱ្យអ្នកណាក៏ចង់បាន។ តាមរយៈនេះ ទុរេនសំឡូតក៏មានឈ្មួញដែលរកស៊ីនៅប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងចិន បានចាប់អារម្មណ៍ចង់នាំចេញទុរេនសំឡូត ទៅលក់នៅលើទីផ្សាររបស់ពួកគេ។

ហេតុដូចនេះហើយ ទើបបានជាថ្មីៗនេះ សហគមន៍ទុរេននៅសំឡូតដែលបង្កើតឡើងដោយមន្ទីរបានប្រមូលផ្តុំគ្នាបានប្រមាណជាង ១០០នាក់ចុះបញ្ជីចម្ការត្រៀមសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ពាក់ព័ន្ធការងារនេះ លោក ឈឹម វជិរា បានសង្កត់ធ្ងន់ថា៖ «ប្រសិនជាខេត្តអាចនាំចេញទុរេនទៅបាន ខ្ញុំរំពឹងថា ផ្ទៃដីដាំដុះទុរេននឹងមានការកើនឡើងជាពិសេសនៅតំបន់ខ្ពង់រាបនៃស្រុកសំឡូត និងស្រុកផ្សេងៗទៀតអាចនឹងពង្រីកផ្ទៃដីដាំដុះ ព្រោះបច្ចុប្បន្ននេះមានការដាំដុះទុរេនលើផ្ទៃដីប្រមាណជាង ១ ពាន់ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដីអំណោយផលមានប្រមាណជិត ៦០០ហិកតា»។
លោក ឈឹម វជិរា បន្ថែមថា៖ «នៅថ្ងៃខាងមុខប្រសិនមានការប្រកួតប្រជែងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបានមែន វានឹងជួយឱ្យសេដ្ឋកិច្ចអ្នកដែលរស់នៅតំបន់ខ្ពង់រាបឱ្យកាន់តែមានភាពល្អប្រសើរ»។

ជាមួយគ្នានេះ លោក ឈឹម វជិរា បានបន្តថា បច្ចុប្បន្នទុរេនសំឡូតចង់ពង្រីកទីផ្សារបន្ថែមទៀត បើទោះបីជាបច្ចុប្បន្នការផ្គត់ផ្គង់ទុរេនក្នុងស្រុកនៅមិនទាន់អាចគ្រប់គ្រាន់សម្រាប់ពលរដ្ឋក្នុងខេត្ត និងតាមបណ្តាខេត្តមួយចំនួនក៏ដោយ ដូច្នេះក៏ជាឱកាសមួយដែរប្រសិនបើមានទីផ្សារកាន់តែច្រើន នោះនឹងកាន់តែល្អសម្រាប់អាជីវករដាំដុះទុរេន។
ដំណាំទុរេនបច្ចុប្បន្នដាំដុះនៅ ស្រុកសំឡូត ជាទូទៅ ការដាំដុះ ដំណាំទុរេន ចន្លោះពី ១៣០-១៣៨ដើម/ហិកតា (៩មx៨ម) ក្នុងនោះអាយុ ៥ឆ្នាំ-៧ឆ្នាំ អាស្រ័យលើការថែទាំ ដើមទុរេនមួយដើម ចាប់ផ្តើមឱ្យផលពី ១០-៣០ផ្លែ អាយុ ៧ឆ្នាំ ហុចផល ៤០-៧០ផ្លែ, អាយុ ៨-១០ឆ្នាំ ហុចផល ៩០-១០០ផ្លែ និងអាយុ ១០ឆ្នាំឡើងទៅ ហុចផល ១០០-១៣០ផ្លែ។

ជាទូទៅ ទិន្នផល ទុរេន ចន្លោះពី ១៥-១៨តោន/ហិកតាដំណាំទុរេន ក្នុងស្រុកសំឡូត ភាគច្រើន ដាំដុះប្រភេទពូជ ម៉ាន់ថង, ឈុននី និងកាឌុម មានតិចតួច។
ក្នុងនោះ ការប្រមូលផល នៅក្នុងវគ្គទី១៖ ចាប់ពីចុងខែ ឧសភា រហូតដល់ សប្តាហ៍ទី២ខែមិថុនា។ បច្ចុប្បន្ន ទើបតែទុំមួយៗដោយក្នុង ១ដើមអាចទុំ ១-២ផ្លែ។ រីឯតម្លៃ ដើមដៃនេះលក់បានក្នុងតម្លៃ ១គីឡូ ចន្លោះពី ២៥០០០ រៀល ទៅ ២៨០០០រៀល ក្នុងមួយគីឡូក្រាម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់