ព័ត៌មានជាតិ
អ្នកស្រុកគូលែន ខេត្តព្រះវិហារ កំពុងសប្បាយរីករាយនៅពេលរដូវទុរេនចាប់ផ្ដើមប្រមូលផល និងបានតម្លៃគួរសម
ម្ចាស់ចម្ការទុរេនមួយកន្លែងនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានបង្ហាញក្តីរីករាយជាខ្លាំងដោយចាប់ផ្តើមប្រមូលផលទុរេន ម៉ាន់ថង លក់បានថ្លៃគួរសម។

អ្នកស្រី ស៊ីន លីហួរ ជាម្ចាស់ចម្ការទុរេន រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឲ្យដឹងថា ហេតុផលនៃការដាំដុះដើមទុរេនដោយសារតំបន់មួយភាគរបស់ស្រុកគូលែន ជាដីមានជីវជាតិ ហើយអំណោយផល និងសម្លឹងឃើញថា ដំណាំទុរេនមានតម្លៃល្អ អាចបង្កើនជីវភាពគ្រួសារបានកាន់តែប្រសើឡើង។ សព្វថ្ងៃអ្នកស្រីមានផ្ទៃដីដាំដុះទុរេនចំនួន២ហិកតា មានប្រមាណជិត១០០០ដើម ហើយកំពុងប្រមូលផលលក់ដូរបានកាក់កបល្អប្រសើរ។ ក្នុងមួយឆ្នាំទុរេនអាចហុចផលបានប្រាក់ប្រមាណជាង១០០លានរៀល។ អ្នកស្រីមានភាពជឿជាក់លើខ្លួនឯង ព្រោះទុរេនរបស់អ្នកស្រីដាំមកបានដោយមិនមានប្រើថ្នាំគីមីឡើយ គឺជាផ្លែធម្មជាតិ។

ម្ចាស់ចម្ការដដែលបានបន្តថា បច្ចុប្បន្នផ្លែទុរេនលក់បោះដុំបានតម្លៃ ១៦,០០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីអតិថិជនជាអាជីវករបញ្ជាទិញ នៅមានភ្ញៀវដើរលំហែក្នុងស្រុកមួយចំនួនធំទៀត បានចុះមកទិញដល់ចម្ការផ្ទាល់ផងដែរ។ ម៉្យាងទៀត ផ្លែទុរេននៅស្រុកគូលែន ចាប់ផ្តើមទុំបណ្តើរៗហើយ ក្រៅពីនេះជាទុរេននាំចូលពីក្រៅប្រទេសទេ ទាំងគុណភាពក៏មិនដូចទុរេនក្នុងស្រុកដែរ ហើយចំពោះសាច់ទុរេនខ្មែរវិញមាន ពណ៌ទឹកដោះគោ ចំណែកសាច់ទុរេននាំចូលពីក្រៅប្រទេសមិនឈ្ងុយដូចខ្ទឹះដូងឡើយ។

លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានមានប្រសាសន៍ឲ្យដឹងដែរថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោមដំបូលសន្តិភាព ទើបធ្វើឲ្យពលរដ្ឋដែលប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ ជាក់ស្តែងកសិករដាំដំណាំទុរេន ទទួលបានទិន្នផលខ្ពស់អាចផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកបន្ថែមថា នៅក្នុងខេត្តព្រះវិហារ មានដីអំណោយផលច្រើនដែលអាចឲ្យប្រជាកសិករដាំដំណាំផ្សេងៗដូចជាកៅស៊ូ និងទុរេន ជាដើម អាចទទួលបានទិន្នផលខ្ពស់។ ជាក់ស្ដែងនៅក្នុងស្រុកគូលែន មានសណ្ឋានដីពណ៌ក្រហម ដែលជាដីល្អ អាចដាំទុរេនបានទិន្នផលខ្ពស់ និងមានផ្លែរសជាតិឈ្ងុយឆ្ងាញ់ ហើយនៅក្នុងស្រុកគូលែន មានផ្ទៃដីទុរេន ចំនួនប្រមាណជាជិត១០០ហិកតា។

ក្នុងនាមអាជ្ញាធរមូលដ្ឋាននៃស្រុកគូលែន លោកតែងតែលើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំផ្សេងៗដោយមិនប្រើជីគីមី ងាកមកប្រើជីធម្មជាតិ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


