សេដ្ឋកិច្ច
សហស្ថាបនិកកង់បីអគ្គិសនីខ្មែរ ដាក់គោលដៅផលិតកង់បីឱ្យបាន២០០គ្រឿង
លោក ឈួន រតនា សហស្ថាបនិកកង់បីអគ្គិសនីខ្មែរ ត្រៀមដាក់គោលដៅផលិតកង់បីអគ្គិសនីឱ្យបានចន្លោះពី ១០០គ្រឿង ទៅ២០០គ្រឿង រយៈពេល៣ខែ ខណៈមានក្រុមហ៊ុន៣កំពុងពិចារណាចូលរួមសហការ។

លោក ឈួន រតនា ជាសហស្ថាបនិកកង់បីអគ្គិសនីខ្មែរ ដែលមានទីតាំងស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ កម្ពុជាថ្មីថា បច្ចុប្បន្ន សហគ្រាសផលិតកង់បីអគ្គិសនីរបស់លោក មានក្រុមហ៊ុន៣ កំពុងពិចារណាដាក់ទុន វិនិយោគដើម្បីធ្វើយ៉ាងណាផលិតកង់បីអគ្គិសនីឱ្យបានចំនួន ១០០គ្រឿង ទៅ២០០គ្រឿង រយៈពេល៣ខែ ខណៈមានប្រជាពលរដ្ឋខ្មែរជាច្រើនបានគាំទ្រការបង្កើតកង់បីអគ្គិសនីនេះឡើងមក។

សហស្ថាបនិករូបនេះ បានឱ្យដឹងទៀតថា កង់បីអគ្គិសនីនេះ ត្រូវបានបង្កើតឡើងមកដោយគំនិតឪពុកកូន៣នាក់ ពោលគឺលោកឪពុក ឈួន សុផាន់ និងកូនប្រុស២នាក់ គឺរូបលោក ឈួន រតនា និងប្អូនប្រុស ឈួន ណារ៉ា ដែលអ្នកទាំង៣បាននឹកឃើញតាំងពីឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយពុំមានដើមទុនផលិត ទើបត្រូវពន្យាពេលរហូតមកដល់សព្វថ្ងៃនេះ។

សម្រាប់អត្ថប្រយោជន៍កង់បីអគ្គិសនីស្នាដៃកូនខ្មែរនេះវិញ លោក ឈួន រតនា បញ្ជាក់ថា៖ កង់បីអគ្គិសនីដែលផលិតដោយសហគ្រាសរបស់លោក បានចូលរួមកាត់បន្ថយការបំផ្លាញបរិស្ថានបានច្រើន ជាងនេះទៀត កង់បីអគ្គិសនីនេះ វាក៏បានចូលរួមកាត់បន្ថយការចំណាយរបស់អតិថិជនបានច្រើនជាងមុនថែមទៀតផង។

ទោះជាយ៉ាងណា ចំពោះតម្លៃនៃកង់បីអគ្គិសនីខ្មែរនេះ លោក ឈួន រតនា នៅពុំទាន់ហ៊ានបញ្ជាក់ពីតម្លៃណាមួយនៅឡើយ ខណៈនៅចាំទូទាត់ការចំណាយថ្លៃដើមរួចសិន ទើបលោកអាចប្រកាសតម្លៃជាផ្លូវការតាមក្រោយបាន។
កង់បីអគ្គិសនីខ្មែរដំបូងគេនេះ ត្រូវបានបង្កើតឡើងដោយឪពុកកូន៣នាក់ ដែលផ្ដើមចេញពីជាងម៉ាស៊ីនកសិកម្មតូចមួយនៅស្រុកកំណើតរបស់ពួកគាត់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


