ព័ត៌មានជាតិ
កាសែត New York Times ចុះផ្សាយរមណីយដ្ឋានអង្គរជាគោលដៅដ៏ទាក់ទាញ រដូវកាលបៃតង
បើតាមលោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបានលើកឡើង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times រមណីយដ្ឋានអង្គរជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ទេសចរដើរកម្សាន្តនៅរដូវកាលបៃតង។


ថ្លែងផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅទស្សនកិច្ចតំបន់បេតិកភណ្ឌក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះ លោក ហ្វីលីព កៅ បានឲ្យដឹងថា នៅរដូវកាលបៃតងនេះ រមណីយដ្ឋានអង្គរមានភាពទាក់ទាញដោយសារជារដូវមានភ្លៀងធ្លាក់ជោគជាំ នាំឲ្យតំបន់រមណីយដ្ឋានអង្គរបានរំលេចធម្មជាតិស្រស់បំព្រង ដែលបង្កើតផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ទេសចរដើរកម្សាន្ត។
លោក ហ្វីលីព កៅ បានរំលឹកកាលពីឆ្នាំ ២០២៣ សារព័ត៌មាន New York Times ដែលមានមូលដ្ឋាននៅអាមេរិក បានចាត់ទុកទិសដៅខេត្តសៀមរាបនៅរដូវកាលបៃតងជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍ ស្របពេលធម្មជាតិប្រែមានភាពស្រស់បំព្រង បរិស្ថានមានភាពស្រស់ស្អាត ខណៈរដូវភ្លៀងមិនបង្កការរំខានដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរនោះទេ៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


