ព័ត៌មានអន្ដរជាតិ
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
ត្រី Oarfish ដែលមនុស្សមួយចំនួនមានជំនឿថា ជាត្រីនាំប្រផ្នូលមិនល្អអំពីគ្រោះធម្មជាតិ បានឡើងគោកនៅប្រទេសអូស្រ្តាលី។

តាមការចុះផ្សាយរបស់ Daily Mail, ត្រីទឹកជ្រៅនេះមានប្រវែង២.៧ម៉ែត្រ ត្រូវពលរដ្ឋប្រទះឃើញលើឆ្នេរសមុទ្រក្នុងរដ្ឋ Tasmania កាលពីថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥។
វត្តមានត្រី Oarfish នៅអូស្រ្តាលីនាពេលនេះ បានបង្កក្តីបារម្ភក្នុងចំណោមអ្នកដែលមានជំនឿ និងផ្ទុះការវែកញែកគ្នាយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គម ដោយអ្នកខ្លះភិតភ័យអំពីគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឯខ្លះទៀតក៏បញ្ចេញមតិថា ជំនឿលើត្រីនេះគ្រាន់តែរឿងភូតកុហកប៉ុណ្ណោះ។

Oarfish ជាត្រីទឹកជ្រៅកម្រឡើងមកលើណាស់ ប៉ុន្តែអ្នកខ្លះជឿថា តែកាលណាវាឡើងមកទឹករាក់ហើយនោះ ប្រហែលជានៅបាតសមុទ្រកំពុងបញ្ជូនសញ្ញាគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។
នៅក្នុងរឿងព្រេងនិទានរបស់ជប៉ុន Oarfish មានរហ័ស្សនាមថា «អ្នកនាំសារមកពីព្រះបរមរាជវាំងស្ដេចសមុទ្រ» ហើយវត្តមានសត្វត្រីនេះនៅទីណា រលកយក្សស៊ូណាមិឬរញ្ជួយដី អាចមាននៅទីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញព័ស្តុតាងជាក់លាក់ណាមួយ ដើម្បីគាំទ្រអំណះអំណាងអំពីទំនាក់ទំនងរវាងត្រីនេះ ជាមួយនឹងបាតុភូតរញ្ជួយដីនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


