Connect with us

កីឡា

គ្រូ​បង្វឹក​តាហ្ស៊ីគីស្ថាន​៖ សរសើរ​ខាង​កម្ពុជា​ថា​លេង​ល្អ​ និង​ជា​គូប្រកួត​​ស័ក្តិសម​ជា​មួយ​ក្រុម​លោក​

បានផុស

នៅ

មុន​ប៉ះ​គ្នា​ល្ងាច​នេះ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​តាហ្ស៊ីគីស្ថាន​ បាន​សរសើរ​ម្ចាស់​ផ្ទះ​កម្ពុជា​ថា​ជា​ក្រុម​ល្អ​មួយ​ហើយ​វា​ស័ក្ដិសម​ណាស់​​ក្នុង​ការ​ប៉ះ​ជា​មួយ​ក្រុម​របស់​លោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Gela Shekiladze

លោក​ Gela Shekiladze គ្រូ​បង្វឹក​ជម្រើស​ជាតិ​តាហ្ស៊ីគីស្ថាន​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌​មាន​ថា​ ក្រុម​កម្ពុជា​គឺ​ជា​ក្រុម​ល្អ​មួយ​តាម​ដែល​លោក​មើល​ការ​ប្រកួត​ ៣-៤​ កន្លង​ទៅ​នេះ។​ ការ​លេង​បាល់​តាម​បែប​ទំនើប​ មាន​បច្ចេកទេស​ល្អ​ ការ​បញ្ជូន​បាល់​ឲ្យ​គ្នា​ក៏​ល្អ​ និង​លេងបាល់​ខ្ពស់​ក៏​ល្អ​ថែម​ទៀត​ ដូច្នេះ​នេះ​ជា​ដៃគូ​ស័ក្តិសម​មួយ​សម្រាប់​កូន​ក្រុម​របស់​លោក។​

គ្រូបង្វឹកកម្ពុជា

គ្រូ​បង្វឹក​រូប​នេះ​លើក​ឡើង​ទៀត​ថា​ បើ​ទោះ​ជា​ល្ងាច​នេះ​ជា​ការ​ប្រកួត​មិត្តភាព​ក៏​ដោយ​តែ​លោក​ជឿជាក់​ថា​ម្នាក់ៗ​នឹង​លេង​អស់​ ១០០%​។​ ក្រុម​របស់​លោក​ត្រៀម​ខ្លួន​បាន​រួចរាល់ហើយ​សម្រាប់​ល្ងាច​នេះ។​ ការ​ប្រកួត​ល្ងាច​នេះ​នឹង​ជា​ការ​ប្រកួត​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​ប្រកួត​ជា​ផ្លូវ​ការ​ជា​មួយ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី១០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៃ​ពាន​រង្វាន់​ AFC Asian Cup។​

ទិដ្ឋភាពហ្វឹកហាត់របស់តាហ្ស៊ីគីស្ថាន

បញ្ជាក់​ដែរ​ថា​ ជំនួប​មិត្តភាព​រវាង​កម្ពុជា​ និង​តាហ្ស៊ីគីស្ថាន​ នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី៥​ ខែ​មិថុនា​​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៧​យប់​តទៅ និង​មាន​ផ្សាយ​តាម​ទូរទស្សន៍​ BTV​ ផង​ដែរ៕​

សន្និសីទសារព័ត៌មានម្សិលមិញ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម