ជីវិតកម្សាន្ដ
ជួបរឿងអាស្រូវផ្លូវច្បាប់ យីហោមួយត្រៀមប្ដូរ Thuy Tien ជំនួសម្ចាស់មកុដបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ វិញ
កាលពីមុន Thuy Tien គឺជារាជិនីសម្រស់វៀតណាមតែមួយគត់ ដែលត្រូវបានអញ្ជើញដោយម៉ាកយីហោអន្តរជាតិ Tommy Hilfiger ឲ្យចូលរួមក្នុងកម្មវិធី New York Fashion Week 2024 ។ យ៉ាងណា ក្រោយការផ្សព្វផ្សាយលក់ស្ករគ្រាប់បន្លែ Kera នោះបានធ្វើឲ្យអាជីពរបស់បវរកញ្ញារូបនេះ ប៉ះពាល់មុខមាត់នាងយ៉ាងធ្ងន់ធ្ងរ ។

នៅដើមខែមេសា ឆ្នាំ ២០២៥ បន្ទាប់ពីម៉ាក Dior ដករូបនាងចេញ មហាជនជាច្រើនបានរកឃើញថាបវរកញ្ញាវៀតណាម ត្រូវហាមឃាត់ដោយម៉ាកយីហោមួយផ្សេងទៀតដែលនាងធ្លាប់ជាមុខយាងសំខាន់ ទាំងជាតិនិងអន្តរជាតិ។ ជាពិសេស រូបភាពទាំងអស់របស់នាងនៅលើទំព័រហ្វេសប៊ុករបស់ម៉ាកយីហោប្រណិត Tommy Hilfiger នៅប្រទេសវៀតណាម ត្រូវបានដកចេញភ្លាមៗ ខណៈដែលម្ចាស់ជ័យលាភី Miss Grand International 2021 និងម៉ាកយីហោមួយនេះ សហការគ្នាជាយូរណាស់មកហើយ។
ទោះជាយ៉ាងណា កាលពេលថ្មីៗនេះដែរ អ្នកលេងអ៊ីនធឺណិតបានរកឃើញថាម្ចាស់មកុដបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ នាង Huynh Thi Thanh Thuy គឺជាជម្រើសថ្មីនៃម៉ាកយីហោប្រណិត។ នៅក្នុងរូបថតដែលទើបនឹងចេញថ្មីរបស់ បវរកញ្ញាដែលជំនួស Thuy Tien ទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សពីសំណាក់ទស្សនិកជន។
ក្នុងរូបថតនោះដែរ Miss International ឆ្នាំ ២០២៤ ស្លៀកសម្លៀកបំពាក់ស្ទីលបែប preppy (របៀបសិស្សសាលា) យ៉ាងស្វាហាប់ ជាមួយនឹងអាវដៃវែង សំពត់ខ្លីអមដោយភាពស្រស់ស្រាយដែល Thanh Thuy នាំមកជូន Tommy Hilfiger ទទួលបានមតិវិជ្ជមានជាច្រើន។ ក្រៅពីនេះ មតិខ្លះក៏បានលើកឡើងដោយប្រៀបធៀបនាង និង Thuy Tien អំពីសម្រស់និងភាពលេចធ្លោរៀងៗខ្លួន។

យ់ាងណាមិញ ទាំង Thuy Tien និង Thanh Thuy សុទ្ធតែជារាជិនីសម្រស់ដ៏ឆ្នើមពីររូបដែលអ្នកទាំងពីរបានគ្រងតំណែងជាម្ចាស់មកុដបវរកញ្ញាអន្តរជាតិ។ នាង Thuy Tien បានធ្វើប្រជាជនវៀតណាមមានក្ដីរំភើបជាពន់ពេក នៅពេលដែលបានក្លាយជារាជិនីសម្រស់វៀតណាមដំបូងគេ ដែលបានគ្រងមកុដ Miss Grand International 2021 ។
ដោយឡែក នាង Thanh Thuy បានគ្រងមកុដបវរកញ្ញាវៀតណាមឆ្នាំ ២០២២ ក្នុងអាយុ ១៩ ឆ្នាំ ហើយបានក្លាយជារាជិនីសម្រស់វ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តនៃការប្រលងសម្រស់។ បន្ទាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការក្លាយជាតំណាងប្រទេសវៀតណាមដំបូងគេ នាងក៏ជារាជិនីសម្រស់ដែលគ្រងមកុដបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ និងក្លាយជាមុខមាត់ដ៏អស្ចារ្យនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ ដូច្នេះវាមិនពិបាកពេកទេក្នុងការយល់ថា តើហេតុអ្វីបានជា Thanh Thuy ត្រូវបានជ្រើសរើសដោយយីហោធំ បន្ទាប់ពី Thuy Tien ដែលកំពុងតែជួបរឿងអាស្រូវពាក់ព័ន្ធនឹងផ្លូវច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដកតំណែង «យុវជនឆ្នើមវៀតណាម» ពីបវរកញ្ញា Thuy Tien ក្រោយជួបរឿងអាស្រូវផ្លូវច្បាប់ត្រូវកាត់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


