Connect with us

ព័ត៌មានអន្ដរជាតិ

និន្នាការថ្មីកំពុងផ្ទុះនៅចិន យុវវ័យដើរយំនៅកន្លែងសាធារណៈ ដើម្បីឲ្យអារម្មណ៍ធូរស្បើយ

បានផុស

នៅ

សារព័ត៌មាន SCMP បានរាយការណ៍កាលពីថ្ងៃទី៥ ខែមិថុនាថា ការយំយែកនៅតាមទីសាធារណៈគឺជានិន្នាការថ្មីក្នុងចំណោមយុវវ័យចិន ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើង ហើយក្លាយជាបាតុភូតសង្គមដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។

រូបភាព៖stock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបរិបទនៃការកើនឡើងសម្ពាធពីការងារ ភាពអត់ការងារធ្វើ ការខូចចិត្ត និងជីវិតរស់នៅទីក្រុងដ៏នឿយហត់ យុវជនវ័ក្មេងជាច្រើនបានស្វែងរកការបន្ធូរអារម្មណ៍ ដោយទៅកន្លែងពិសេសៗ រាប់ចាប់តាំងពីទីបញ្ចុះសព តុលាការ មន្ទីរពេទ្យផ្លូវចិត្ត រហូតដល់ទីក្រុងហាមឃាត់ (Forbidden City)។

ដោយមានការបំផុសគំនិតពីការផ្សព្វផ្សាយខ្សែសង្វាក់ភោជនីយដ្ឋាន KFC អ្នកគ្រប់គ្រងផលិតផលនៅទីក្រុងប៉េកាំងដែលមានគណនីអនឡាញ Don’t Call Me Da Vinci បានបង្កើតកម្មពិធី Crazy Cry Saturday នេះឡើងមក ។

នៅ​ថ្ងៃ​មួយ គាត់​បាន​ជិះ​កង់​ទៅ​សួន​សត្វ​ប៉េកាំង ហើយយំ​ដោយមិនខ្វល់ពីនរណាម្នាក់ឡើយ។ គាត់​បាន​មើល​ឃើញ​ថា​ការ​ជិះ​អស់​មួយ​ម៉ោង​ជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ចេញ​អារម្មណ៍ ​និង​ធ្វើឲ្យគាត់​គិត​ពី​រឿង​ផ្សេងៗ។ បន្ទាប់មកគាត់បានទិញការ៉ុតសម្រាប់ឲ្យសត្វបរិភោគ ដោយចាត់ទុកថា វាជាការបញ្ចប់ដ៏ទន់ភ្លន់នៃដំណើរការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន។

នៅទីក្រុងសៀងហៃ បុគ្គលិកផ្នែកហិរញ្ញវត្ថុនៅ Lujiazui ដែលមានរហស្សនាមថា NotFreeToArgue បានបង្ហាញថា នាងតែងតែតុបតែងមុខ និងធ្វើសក់មុនពេលយំ។ ជារឿយៗនាងទៅកោះ Chongming ដើម្បីសម្រាក និងយំខ្លាំងៗ ដើម្បីទទួលបានតុល្យភាពខាងក្នុងរបស់នាងឡើងវិញ។

មិន​ត្រឹម​តែ​ស្ត្រី​ប៉ុណ្ណោះ​ទេ បុរស​ក៏​ចាត់​ទុក​ពិធី​យំ​សោក​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ជីវិត។ បុរស​ម្នាក់​បាន​ចែក​រំលែក​ថា ទោះ​ជា​គាត់​មិន​បាន​ថែរក្សា​រូបរាង​សម្រាប់​ណាត់​ជួប​ក៏​ដោយ គាត់​តែង​តែ​កាត់​សក់ និង​ធ្វើ​ម៉ូដ​សក់​យ៉ាង​ប្រុងប្រយ័ត្ន​មុន​ពេល​ចេញ​ទៅ​យំ។

យុវជនមួយចំនួនដែលមានបទពិសោធន៍ក្នុងការយំនៅទីសាធារណៈ បានចែករំលែកកន្លែងដែលមិនសូវស្គាល់ដែលមានប្រសិទ្ធភាពក្នុងការជួយពួកគេបញ្ចេញអារម្មណ៍របស់ពួកគេ។ ទីតាំងដែលបានណែនាំរួមមានច្រកទ្វារតុលាការ ទីបញ្ចុះសព ឬកន្លែងសុខភាពផ្លូវចិត្ត។ ជាពិសេស សូម្បីតែតំបន់មួយចំនួននៃទីក្រុងហាមឃាត់ ត្រូវបានមនុស្សជាច្រើនលើកឡើង ចំពោះបរិយាកាស ដែលជាកន្លែងដ៏ល្អសម្រាប់មើលថ្ងៃលិច និងយំតែម្នាក់ឯងដោយសន្តិភាព។

មិនត្រឹមតែទីក្រុងប៉េកាំងប៉ុណ្ណោះទេ កន្លែងយំផ្សេងទៀតនៅទូទាំងប្រទេសចិនក៏ត្រូវបានកត់សម្គាល់ផងដែរ ដូចជាអាកាសយានដ្ឋានអន្តរជាតិ Pudong ក្នុងទីក្រុងសៀងហៃ, កីឡដ្ឋាន Bao’an ក្នុងទីក្រុង Shenzhen, ច្រាំងទន្លេ Han ក្នុងទីក្រុង Wuhan និងបឹង Chunwu ក្នុងទីក្រុង Nanjing ជាដើម។

កន្លែងទាំងនេះបានក្លាយទៅជាចំណុចជួបជុំអារម្មណ៍ ដែលជួយឲ្យនិន្នាការនៃការយំនៅទីសាធារណៈក្នុងចំណោមយុវវ័យកាន់តែមានប្រជាប្រិយភាពទូទាំងប្រទេស៕

រូបភាព៖ AI

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​Influencer កូរ៉េម្នាក់ ឈ្នះក្ដី​លើ​គ្លីនិកមួយ ដែល​ចាក់ថ្នាំឲ្យនាងត្រាំត្រែង​ក្នុង​ជំងឺដល់ទៅ៤​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម