ជីវិតកម្សាន្ដ
Influencer កូរ៉េម្នាក់ ឈ្នះក្ដីលើគ្លីនិកមួយ ដែលចាក់ថ្នាំឲ្យនាងត្រាំត្រែងក្នុងជំងឺដល់ទៅ៤ឆ្នាំ
អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) ជនជាតិកូរ៉េខាងត្បូងម្នាក់ បានឈ្នះក្តីក្នុងការតស៊ូផ្លូវច្បាប់រយៈពេល ៤ឆ្នាំប្រឆាំងនឹងគ្លីនិកមួយ បន្ទាប់ពីខាងមន្ទីរពេទ្យបានចាក់ថ្នាំសុខភាពដល់នាង ប៉ុន្តែបែរជាធ្វើតារាម៉ូដែលរូបនេះមានស្នាមជាំពេញរាងកាយរបស់នាង។

អ្នកមានឥទ្ធិពលដែលត្រូវគេស្គាល់តាមអ៊ីនធឺណិតថា Aori គឺជាអតីតតារាម៉ូដែលដែលមានអ្នកតាមដានជាង៧ម៉ឺនក្នុងបណ្តាញអ៊ីនធឺណិត។ ប៉ុស្តិ៍យូធូបរបស់នាង ផ្តោតសំខាន់លើម៉ូដ របៀបរស់នៅ និងអាហារ។ ក្នុងឆ្នាំ ២០២១ នាងបានបង្ហោះរូបថតដែលបង្ហាញពីស្នាមជាំធ្ងន់ធ្ងរពាសពេញរាងកាយ ដោយបង្ហាញថា របួសគឺបណ្តាលមកពីការចាក់ថ្នាំជំនួយដល់សុខភាព។
នាងបាននិយាយថា ដំបូងឡើយខ្លួនបានស្វែងរកការព្យាបាលដើម្បីព្យាបាលសុខភាពទូទៅ និងកែទម្រង់រាងកាយឡើងវិញប៉ុណ្ណោះ! ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលពិគ្រោះយោបល់ គ្លីនិកបានលើកទឹកចិត្តយ៉ាងខ្លាំងឲ្យនាងទទួលការចាក់ថ្នាំសុខភាព ដោយអះអាងថា នាងមានស្ថានភាពរាងកាយមិនល្អនិងឱកាសនៃការមានផ្ទៃពោះទាបបំផុត។
នៅថ្ងៃនៃនីតិវិធី គ្លីនិកបានប្រើថ្នាំសន្លប់ទូទៅនៅវគ្គដំបូងនៃការព្យបាលដល់ទៅពីរម៉ោង។ ប៉ុន្តែនៅពេលដែលនាងភ្ញាក់ពីគេងនៅពេលល្ងាច Aori មានការរន្ធត់ចិត្តដោយបានរកឃើញដងខ្លួនសុទ្ធតែស្នាមជាំទាំងអស់។ ក្រោយមក បុគ្គលិកនៅគ្លីនិកបានពន្យល់ថា អ្នកធ្លាប់មានការបាត់បង់ឈាមច្រើនហួសប្រមាណក្នុងអំឡុងពេលនៃការវះកាត់ ហើយវាត្រូវការពេលបន្ថែមដើម្បីបញ្ឈប់ការហូរឈាម។ ពួកគេក៏បានធានាដល់នាងថា នាងនឹងជាសះស្បើយក្នុងពេលឆាប់ៗ ហើយថែមទាំងបានណែនាំវគ្គបន្ទាប់ទៀតដើម្បីបញ្ចប់ការព្យាបាល។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល Aori ត្រលប់មកផ្ទះវិញ នាងចាប់ផ្តើមមានផលប៉ះពាល់ធ្ងន់ធ្ងរលើសមុនទៀត។ ទាំងនេះរួមមានការឈឺចុកចាប់ក្នុងរាងកាយ និងដើមទ្រូងខ្លាំង ការហឺតជាប់រហូត និងការពិបាកដកដង្ហើមទូទៅ។ក្រោយមក គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យនាងថាមានជំងឺរលាកសួត ដែលជាបណ្តុំនៃខ្យល់នៅចន្លោះសួត និងជញ្ជាំងទ្រូង។គ្រូពេទ្យសង្ស័យថា នេះបណ្តាលមកពីម្ជុលចាក់ចូលទ្រូងនាងមិនត្រឹមត្រូវ។
ទោះបីជាយ៉ាងនេះក្តី គ្លីនីកបានបដិសេធមិនសងប្រាក់វិញទេ ហើយថែមទាំងទាមទារការទូទាត់បន្ថែមសម្រាប់ការព្យាបាលបន្ថែមទៀត ដើម្បីកាត់បន្ថយស្នាមជាំ។ ក្រោយមកនាងបានរកឃើញថា អ្នកដែលធ្វើនីតិវិធីដើម្បីបញ្ឈប់ការហូរឈាមនោះគឺជាអ្នកប្រឹក្សាសាមញ្ញម្នាក់ដែលមិនមានលក្ខណៈសម្បត្តិជាពេទ្យឡើយ។
បន្ទាប់ពីរឿងរ៉ាវរបស់នាងបានសាយភាយពេញបណ្តាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងការថ្កោលទោសយ៉ាងទូលំទូលាយ គ្លីនិកនេះបានប្តឹងនាងពីបទបរិហារកេរ្តិ៍ដោយទាមទារសំណងចំនួន ១.៣ ពាន់លានវ៉ុន (៩៤០,០០០ ដុល្លារអាមេរិក) សម្រាប់ការចោទប្រកាន់ថាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ។
នៅថ្ងៃទី ១៦ ខែឧសភា បន្ទាប់ពីការតស៊ូផ្លូវច្បាប់អស់រយៈពេល ៤ឆ្នាំ តុលាការបានច្រានចោលរាល់ការអះអាងរបស់គ្លីនិក ដោយសម្រេចថាសេចក្តីថ្លែងការណ៍របស់អ្នកមានឥទ្ធិពលគឺជាការពិត និងមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គ្លីនិកនោះទេ។ ការដាក់ពិន័យទៅលើគ្លីនិក និងសំណងដែលផ្តល់ទៅឲ្យអ្នកមានឥទ្ធិពលមិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ។
ករណីនេះបានបង្កឲ្យមានប្រតិកម្មយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។ អ្នកអត្ថាធិប្បាយម្នាក់បានសរសេរថា «តើពិភពលោកបែបណាដែលជនរងគ្រោះដែលនិយាយការពិតត្រូវបានគេប្តឹង? អ្នកផ្សេងទៀតបានចូលទៅបញច្េញមតិដែរថា ពួកគេពិតជាសង្ឃឹមថា ប្រព័ន្ធច្បាប់អាចធ្វើឲ្យប្រសើរឡើងដើម្បីការពារជនរងគ្រោះនៃនីតិវិធីកែសម្ផស្សទាំងនេះបានប្រសើរជាងមុន។ យ៉ាងណា ស្ត្រីរូបនេះបានទទួលការគាំទ្រយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណិត និងបានបន្តការរិះគន់ជាសាធារណៈចំពោះវិធីដែលគ្លីនិកមួយចំនួនដំណើរការដោយខុសច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


