ព័ត៌មានជាតិ
ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី
សម្រាប់ច្រកទ្វារធំៗចំនួន៣ នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបើកដំណើរការតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

សេចក្តីរាយការណ៍ពីលោក ង៉ាន សេងឡុង អ្នកយកព័ត៌មានកម្ពុជាថ្មី ប្រចាំខេត្ត ដែលបានសួរបញ្ជាក់ទៅកាន់មន្រ្តីប្រចាំច្រកទ្វារទាំង៣នេះ បានឲ្យដឹងថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ត្រូវថៃ សម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដោយពួកគេជូនដំណឹងមកថា បើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៣រសៀល។

មិនខុសពីច្រកទ្វារអន្តរជាតិអូរស្មាច់ដែរ សម្រាប់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ត្រូវបានថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ដោយបើកដំណើរការតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។


ដោយឡែកច្រកទ្វារជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃសម្រេចបិទដោយឯកតោភាគីនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ ភាគីថៃជូនដំណឹងមកថា ច្រកនេះបើកក្នុង១សប្តាហ៍៣ថ្ងៃ គឺថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង០៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់៕
អត្ថបទ៖ ចាន់ ធី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


