សន្តិសុខសង្គម
យុវជន ២ ក្រុម វាយគ្នាផ្អើលពេញផ្លូវស្រែកចោរៗ សមត្ថកិច្ចចុះអន្តរាគមន៍ទើបដឹងថា ផ្ដើមចេញពីរឿងរាំឌឺដងគ្នាក្នុងក្លឹប
យុវជន ២ ក្រុម បើកឆាកប្រយុទ្ធគ្នា ដោយភាគីម្ខាងស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍សួរនាំទើបដឹងថាជាករណីហិង្សា មិនមែនចោរប្លន់នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៥១ កែង ៣៧០ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង ២ ក្រុមនេះ ទើបតែចេញពីផឹកស៊ីនៅហាង ១ កន្លែង សង្ស័យទាស់ទែងពាក្យសម្ដីគ្នា និងមើលមុខគ្នា ឌឺដាក់គ្នាទៅវិញទៅមក ក៏វាយគ្នានៅជិតកន្លែងផឹកស៊ី ខណៈម្ខាងទៀតមានគ្នាតិច ក៏ស្រែកថា ចោរៗ បណ្ដាលឲ្យភាគីម្ខាងរងរបួស និងខូចខាតម៉ូតូចំនួន ៣ គ្រឿង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានហៅភាគីទាំងសងខាងទៅសួរនាំនៅប៉ុស្តិ៍នគរបាលពាក់ព័ន្ធនឹងករណីវាយតប់គ្នា និងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


