Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

បានផុស

នៅ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​លើក​ទឹកចិត្ត​ដល់អង្គភាពព័ត៌មានដែលផ្សាយ​ជា​ភាសាបរទេស សូមចូលរួម​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា ចេញ​ទៅ​ក្រៅ​ប្រទេស​ឱ្យ​បានច្រើន សំដៅ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ទឹក​ចិត្ត​បែប​នេះ​របស់​លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាស​លោក បាន​អនុញ្ញាត​ឱ្យ​លោក SUN YINGLONG (ម្ចាស់ក្រុមហ៊ុន Point Business Service និងអង្គភាពសារព័ត៌មាន Khmer Industrial Economy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសារព័ត៌មានភាសាចិន បាន​ចូលរួម​ផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា។ សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់ សារព័ត៌មាន ខ្មែរថាមស៍ ផ្សាយជាភាសាចិន ហើយពេលនេះដោយទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត័មាន មានឈ្មោះថាសារព័ត៌មាន KHMERINDUSTRIAL ECONOMY ដែលមានគោលជំហរ និងការផ្សព្វផ្សាយព័ត៌មាន ដូច​សារព័ត៌មាន​ខ្មែរថាមស៍ ផ្សាយ​ជា​ភាសាចិនដដែល បាន​ជួយ​ផ្សព្វផ្សាយ​ពី​អ្វីដែលបានកើតមានឡើងនៅកម្ពុជា ពិតជាក់ស្តែងដើម្បីឱ្យប្រជាជន ជាអ្នកវិនិយោគ និងអ្នកទេសចរចិនបានដឹងច្បាស់បន្ថែមទៀត។

ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែល្អ និងមានព័ត៌មានច្រើនបន្ថែមទៀតនោះ, លោក រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានជំរុញ​ឱ្យថ្នាក់ដឹកនាំ​ពិនិត្យក្នុងការធ្វើកិច្ចសហការ​ជាមួយទីភ្នាក់ងារ​សារព័ត៌មានកម្ពុជា ដើម្បី​ដកស្រង់ព័ត៌មានសំខាន់ៗ យក​ទៅបកប្រែជាភាសាចិន ហើយផ្សព្វផ្សាយជាផ្លូវការ ព្រោះស្ថាប័នសារព័ត៌មានជាតិ AKP នេះ​គឺ​រាល់ព័ត៌មានគឺពិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ ហើយរាល់គោលជំហរ និងការសម្រេចផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​ផ្សព្វផ្សាយបានលឿន រួមជាមួយរូបភាពផងដែរ។ លោក​រដ្ឋមន្ត្រី បានបញ្ជាក់ថា ជំហានទៅមុខទៀត AKP ក៏​នឹង​មានការផ្សាយព័ត៌មានជាភាសាចិន​ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ​ដែរ លោក​នេត្រ ភក្ត្រា បាន​ជម្រាបជូនពីកិច្ចសហប្រតិបត្តិការ​រវាងក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងស្ថាប័នសារព័ត៌មានចិនធំៗជាច្រើន។ ជាក់ស្តែងកាលពីកឡុងខែខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញ​ប្រព័ន្ធផ្សព្វផ្សាយចិន CMG បាន​ចុះអនុស្សរណៈ​នៃការយោគយល់ដើម្បីការ​អភិវឌ្ឍថែមមួយ​កម្រិតទៀត ជាពិសេស​តាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី និងបន្ថែមលើនេះទៀត គឺ​កិច្ចសហការអភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណាឡូកទៅឌីជីថល និងការ​ផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយៈ China Global Television Network -CGTN។

CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV។ CGTN មានទំហំនៃការផ្សាយមានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក។

លោក Sun Yinglong បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីបន្តចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានជាភាសាចិន ដល់សាធារណជនបានយល់ បានដឹងបានជ្រាប ហើយជាពិសេសនោះ គឺ ជនជាតិចិនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ វិនាទី មុន

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

កីឡា៥ នាទីutes មុន

លោក​ កែវ​ រ៉េមី​ បណ្ដុះស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​កីឡា​ និង​ជៀស​ឲ្យ​ផុត​ពី​បងតូច-បងធំ​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កងកម្លាំង​អ៊ីស្រាអែល​រឹបអូស​ទូកដឹក​​ជំនួយ​នៅព្រំដែនហ្គាហ្សាឃាត់ខ្លួនបានសកម្មជនល្បីៗ

ព័ត៌មានជាតិ១៤ នាទីutes មុន

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បន្តមកកម្សាន្តតាមវាលខ្នងភ្នំ និងរមណីយដ្ឋានផ្សេងៗ ក្នុងរដូវកាលបៃតង នាខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច២០ នាទីutes មុន

ស្ថាបនិកសាច់ជ្រូកជាតិ គោលដៅធំនៃការបង្កើតក្រុមហ៊ុន ដើម្បីកសាងទំនុកចិត្ត សុវត្ថិភាព​និងប្រភពច្បាស់លាស់ដល់អតិថិជន

Sokha Hotels

ព័ត៌មានពេញនិយម