សន្តិសុខសង្គម
រដ្ឋបាលខណ្ឌកំបូល ស្ថាបនាប្រព័ន្ធលូមួយខ្សែ តភ្ជាប់ជាមួយប្រព័ន្ធលូមហាវិថីសុី ជិន ពីង ដើម្បីរំដោះទឹកចេញពីភូមិកន្ទោកជើង
អាជ្ញាធរខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមិថុនា បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យការស្ថាបនាគម្រោងប្រព័ន្ធលូបង្ហូរទឹកមួយខ្សែដើម្បីរំដោះទឹកជំនន់ពីភូមិកន្ទោកជើង ទៅប្រព័ន្ធលូធំផ្លូវក្រវាត់ក្រុងទី៣។

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បញ្ជាក់ថា ប្រព័ន្ធលូនេះត្រូវបានតភ្ជាប់ជាផ្លូវការជាមួយប្រព័ន្ធលូធំលើមហាវិថីសុី ជិន ពីង (ផ្លូវក្រវាត់ក្រុងទី៣) ដែលជាប្រព័ន្ធចម្បងក្នុងការបង្ហូរទឹកក្នុងតំបន់ទៅកាន់ស្ទឹងព្រែកត្នោត។

លោកអភិបាលរងខណ្ឌកំបូលបានប្រាប់ កម្ពុជាថ្មី បន្ថែមថា ការដាក់ប្រព័ន្ធលូនេះមានសារៈសំខាន់ក្នុងការកាត់បន្ថយបញ្ហាទឹកជំនន់ដោយទឹកភ្លៀង នៅក្នុងតំបន់ភូមិកន្ទោកជើង ជាពិសេសក្នុងរដូវវស្សា។ គម្រោងនេះក៏ជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដែលតំបន់កន្ទោកនេះតែងតែលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋនាឆ្នាំមុនៗកន្លងមក និងស្របគោលនយោបាយអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាល។

លោក ទ្រី ណារ៉េត បានបញ្ជាក់ឱ្យដឹងទៀតងថា ប្រព័ន្ធលូរំដោះទឹកនេះមានប្រវែង ១៥៦ម៉ែត្រ មានទំហំមុខកាត់ ៦តឹក ចំណែកមុខទឹកដែលត្រូវហូរចេញពីភូមិមក នៅចំណុចដីវាល គឺអាជ្ញាធរបានកាយធ្វើជាប្រឡាយដើម្បីបើកមុខទឹកហូរចូលមកប្រព័ន្ធលូ។ ក្នុងនាមរដ្ឋបាលខណ្ឌ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការថែរក្សាប្រព័ន្ធលូ ដើម្បីធានាថាការបង្ហូរទឹកនឹងមានប្រសិទ្ធិភាពនាពេលខាងមុខ។

លោក គន្ធ ចាន់នី ជាប្រជាពលរដ្ឋរស់នៅភូមិកន្ទោកជើង បានសម្តែងក្តីរីករាយក្រោយអាជ្ញាធរបានដាក់លូរំដោះនេះ។ ដែលតំបន់ភូមិកន្ទោកជើងនេះ តែងតែលិចលង់នាពេលមានភ្លៀងខ្លាំងម្តងៗ គឺទឹកលិចត្រឹមជង្គង់បង្កជាទឹកស្អុយ ហើយកកស្ទះយ៉ាងតិច៣ថ្ងៃទៅមួយសប្តាហ៍៕
អត្ថបទ៖ សំណាង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


