សេដ្ឋកិច្ច
កម្ពុជាបើកឱកាសដល់វិស័យឯកជនបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ
ជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកៀរគរទុនក្នុងស្រុកសម្រាប់គម្រោងអភិវឌ្ឍន៍នានា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យដំណើការនៃការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដែលឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀតសម្រាប់បើកផ្លូវដល់ក្រុមហ៊ុនគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជនអាចធ្វើការកៀរគរទុនពីការបោះផ្សាយនេះយកទៅអភិវឌ្ឍន៍នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា (SERC) ចុះថ្ងៃទី៦ ខែមិថុនាកន្លងទៅថ្មីៗនេះ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអនុម័តនូវប្រកាសស្តីពី «ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី “ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ»។
SERC ថា៖«ដូចនេះ ក្រុមហ៊ុនដែលមានបំណងធ្វើការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ត្រូវអនុវត្តតាមប្រកាសស្តីពី ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងសេគោលការណ៍ណែនាំស្តីពី ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបទប្បញ្ញត្តិដេលមានជាធរមាន»។

លោកស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី “ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបានថ្លែងថា៖«បន្ទាប់ពីការអនុម័តយើងនឹងបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់កៀរគរនូវហិរញ្ញប្បទានសម្រាប់ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជន ហេដ្ឋារចនាសម្ព័ន្ធដែលធំៗបម្រើអោយសេចក្តីត្រូវការរបស់សាធារណជន និងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណវុឌ្ឍអនុញ្ញាតឱ្យធ្វើការកៀរគរមូលនិធិស្របតាមប្រកាសនេះ ដូចជាផ្លូវទាំងផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក ផ្លូវលំ ស្ពាន ទាំងហេដ្ឋារចនាសម្ព័ន្ធនឹងថាមពលជាដើម»។

«ដូច្នេះវាជាប្រកាសដ៏សំខាន់មួយដែលបើកផ្លូវឱ្យមានការបង្កើនឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការកៀរគរទ្រង់ទ្រាយធំសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតែម្តង។ ហើយអ្វីដែលសំខាន់នៅក្នុងប្រកាសនោះគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធ (Project financing) ក៏អាចយកមកកៀរគរយកមូលនិធិបានដែរ។ ការណ៍នេះមានន័យថាក្រុមហ៊ុនថ្មីស្រឡាងមួយដែលត្រូវបានបង្កើតឡើងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធអាចកៀរគរនូវហិរញ្ញប្បទានតាមរយៈយន្តការបោះផ្សាយសញ្ញាបណ្ណនេះដើម្បីប្រមូលសាច់ប្រាក់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះនេះគឺជារឿងថ្មីដែលទាមទារឱ្យមាននូវសេចក្តីប្រកាសថ្មីនេះ»។ នេះបើយោងតាមលោកស៊ូ សុជាតិ។
បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ៣៦ពាន់លានដុល្លារ ដើម្បីអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងរយៈពេលខ្លី និងមធ្យម ឆ្នាំ២០២៣-២០២៧ និងគម្រោងរយៈពេលវែងឆ្នាំ ២០២៨-២០៣៣។

បើតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ សម្រាប់ផែនការមេបានកំណត់គម្រោងអាទិភាពចំនួន១៧៤ រួមទាំងគម្រោងផ្លូវចំនួន ៩៤គម្រោង។ គម្រោងផ្លូវដែកចំនួន ៨ គម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន ២៣ គម្រោង គម្រោងដឹកជញ្ជូនតាមសមុទ្រចំនួន ២០គម្រោង គម្រោងដឹកជញ្ជូនតាមផ្លូវអាកាសចំនួន១០ គម្រោង គម្រោងដឹកជញ្ជូនចំនួន១៥គម្រោង និងគម្រោងបន្ថែមចំនួន៤គម្រោង ។
គម្រោងទាំងនេះត្រូវបានបែងចែកទៅជាគម្រោងរយៈពេលខ្លី និងមធ្យម ២០២៣-២០២៧ (៩០ គម្រោង) និងគម្រោងរយៈពេលវែង ២០២៨-២០៣៣ (៩១ គម្រោង) រួមទាំងគម្រោងចំនួន៧ ដែលនឹងត្រូវអនុវត្តពីរយៈពេលខ្លីទៅរយៈពេលមធ្យម និងរយៈពេលវែង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


