Connect with us

ព័ត៌មានជាតិ

ប.ស.ស ចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលកើនដល់ ១ ៥៩៩ កន្លែង នៅទូទាំងប្រទេស

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង​ ប​.​ស​.​ស​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១២ ​មិថុនា​ នេះ​ថា ប​.​ស​.​ស បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​សេវា​ជូន​សមាជិក​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ទាំង​សាធារណៈ និង​ឯកជន​ចំនួន ១ ៥៩៩ កន្លែង​ នៅ​ទូទាំងប្រទេស ក្នុងនោះ ​សាធារណៈ ១ ៤៣៤​ កន្លែង និង​ ឯកជន ១៦៥​ កន្លែង ដោយ​បាន​ផ្តល់​សេវា​ព្យាបាល​ថែទាំ​វេជ្ជសាស្ត្រ​ដល់​សមាជិក ប្រមាណ​ជាង ២៤,៨ លាន​ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត បាន​បន្ត​ថា ការ​កើនឡើង ​នៃ​មូលដ្ឋាន​សុខាភិបាល​នេះ ដើម្បី​ជួយ​សម្រួល​ដល់​សមាជិក​ ប​.​ស​.​ស ក្នុងការ​ទៅពិនិត្យ ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ និង​ឆ្លើយតប​ទៅ​នឹង​ចំនួន​សមាជិក ​ប​.​ស​.​ស មានការ​កើនឡើង​ជា​បន្តបន្ទាប់ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​ និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ ប​.​ស​.​ស។ ជាក់ស្តែង ​គិត​ត្រឹម​ខែឧសភា ឆ្នាំ ​២០២៥ ​នេះ សមាជិក ប​.​ស​.​ស បាន​កើន​ឡើងដល់ ៣ ១៣៨ ៨២២​ នាក់ ស្រី ១ ៧២៩ ៥៨៨ នាក់ ​ដែល​ការ​កើនឡើង​នេះ​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​សេ​វា ប​.​ស​.​ស។

លោក​បណ្ឌិត បន្តទៀត​ថា ក្នុងចំណោម​សមាជិក​ ប​.​ស​.​ស ចំនួន​ ៣ ១៣៨ ៨២២ នាក់ ក្នុងនោះ បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន ៥១២ ៨៦៤​ នាក់​ ស្រី ១៥៣ ៣៦២​ នាក់ បុគ្គល​​ស្ថិតក្នុង​វិស័យ​ឯកជន ចំនួន ១ ៩១៨ ៧៣៣​ នាក់ ស្រី ១ ១៥២ ០៤៤ ​នាក់ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៥១២ ៤០៥ ​នាក់ ​ស្រី ៣១១ ៩២២​ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ១៩៤ ៨២០ នាក់ ស្រី ១១២ ២៦០ នាក់។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​ ២៩​ ខែមករា ​ឆ្នាំ​ ២០២៥ ប​.​ស​.​ស បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​មូលដ្ឋាន​សុខាភិបាល​ដៃគូ ​ប​.​ស​.​ស ក្នុង​ការផ្តល់សេវា​សុខាភិបាល​ជូន​សមាជិក ប​.​ស​.​ស ប្រកប​ដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​ និង​សង្គតិភាព​។ សេចក្ដីណែនាំ​របស់ ប.ស.ស នេះ គឺ​ចង់​ឱ្យ​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ជាមួយ ប.ស.ស បំពេញការងារ និង​បែបបទ​ក្នុង​ការ​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​សមាជិក ប.ស.ស កាន់តែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និង​គណនេយ្យភាព ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ចំពោះ​សុខភាព​ពលរដ្ឋ ជៀសវាង​ការ​មិន​ពេញចិត្ត ឬ​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង។

លោក​បណ្ឌិត បាន​អំពាវនាវ​ដល់​មូលដ្ឋាន​សុខាភិបាល​ដៃគូ​ជាមួយ ប.ស.ស ទាំងអស់ ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​នេះ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស ច្បាស់លាស់ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ នាទីutes មុន

តំណាង​ក្រសួងការងារ ចូលរួម​វេទិកា​ស្ដីពីការលើកកម្ពស់លក្ខខណ្ឌការងារ​ក្នុងវិស័យកាត់ដេរសម្លៀក​បំពាក់​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ជំទាវ ហ៊ុន ​​ម៉ាណា ​នាំ​យក​ទេយ្យវត្ថុ​ប្រគេន​ដល់​វត្តពុទ្ធគីរី​កម្ពុជា ​ក្នុង​ខេត្តតាកែវ​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០គ្រួសារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​លើក​ទី​៨ ​ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ ៖ ​សូម​កុំ​បារម្ភ​ ឱកាស​ការងារ​នៅ​កម្ពុជា​រាប់សិបម៉ឺន​កន្លែង​កំពុង​រង់​ចាំ​បងប្អូន​ខ្មែរ​មក​ពី​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេ​បញ្ជាការ​​​ទ័ព​រុស្ស៊ី៖ សង្គ្រាមលោកលើក​ទី​៣​កំពុង​ចាប់ផ្ដើម ទាមទារ​ការ​កែន​ទ័ព​ថ្មី​១​លាននាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

សន្តិសុខសង្គម១៤ ម៉ោង មុន

ច្រកទ្វារអន្តរជាតិដូង បន្តបិទទាំងស្រុងនៅព្រឹកថ្ងៃទី១៤មិថុនានេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធ្លាក់យន្តហោះ Air India៖ ប្រអប់ខ្មៅត្រូវបានរកឃើញ ខណៈក្រុមគ្រួសារសពរង់ចាំចម្លើយ

Sokha Hotels

ព័ត៌មានពេញនិយម