ព័ត៌មានជាតិ
អង្គការអន្តរជាតិខាងការងារ (ILO) អបអរសាទរការរីកចម្រើនវិស័យការងារនៅកម្ពុជាយ៉ាងឆាប់រហ័ស
ហ្ស៊ឺណែវ ប្រទេសស្វីស ៖ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក សោម ចំណាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Kaori Nakamura-Osaka ជំនួយការអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងពេលបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។

លោករដ្ឋលេខាធិការ បានអបអរសាទរចំពោះលោកស្រី Nakamura ដែលត្រូវបានតែងតាំងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការ ILO កាលពីខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ និងលើកឡើងពីសារសំខាន់នៃភាពជាដៃគូ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងអង្គការ ILO ជាពិសេសតាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), គម្រោងរោងចក្រកាន់តែប្រសើរឡើង (BFC) និងយន្ដការកាតាលីករសកល (Global Accelerator) ហៅកាត់ថា GA។

លោកក៏បានជម្រាបជូនពីវឌ្ឍនភាព នៃការអនុវត្តយន្ដការកាតាលីករសកល ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់កម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់ GA ដោយបានកត់សម្គាល់ពីភាពបន្ស៊ីគ្នានៃផែនទីបង្ហាញផ្លូវ GA ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

លោកស្រី Nakamura បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈក្នុងការទទួលយកតួនាទីជាប្រទេសនាំផ្លូវសម្រាប់ការអនុវត្ត GA។ លោកស្រីក៏បានអបអរសាទរចំពោះជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក កាលពីខែមេសា ឆ្នាំ២០២៥ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


