ព័ត៌មានអន្ដរជាតិ
មេឆ្មាំបដិវត្តអ៊ីរ៉ង់និងមេទ័ពកំពូលៗច្រើននាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេបញ្ជាការឆ្មាំបដិវត្តឥស្លាមលោក Hossein Salami និងមេទ័ពកំពូលៗច្រើននាក់ផ្សេងទៀត ជាពិសេសលោក Mohammad Bagheri ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥។

យោងតាមសារព័ត៌មាន Times of Israel, ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺជាមជ្ឈមណ្ឌលថាមពលដ៏សំខាន់មួយនៅក្នុងប្រទេសនេះ ដែលពួកគេក៏គ្រប់គ្រងឃ្លាំងមីស៊ីលបាលិស្ទិករបស់ទីក្រុងតេហេរ៉ង់ផងដែរ។
មិនត្រឹមតែឆ្មាំបដិវត្តនិងមេទ័ពកំពូលៗទេ សូម្បីអ្នកជំនាញនុយក្លេអ៊ែរល្បីៗរបស់អ៊ីរ៉ង់ ក៏ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែលដែរ។

សូមជម្រាបថា អ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់យ៉ាងភ្ញាក់ផ្អើល ហើយក្រោយប្រតិបត្តិការនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នភ្លាម។
តាមការបញ្ជាក់ពីអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF), ការវាយប្រហារនេះគឺដើម្បីប្រឆាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជាការឆ្លើយតបទៅនឹងភាពគឃ្លើនរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលបន្តគំរាមកំហែងអ៊ីស្រាអែល។
ជុំវិញការវាយប្រហារនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានចេញមុខបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនជាប់ពាក់ព័ន្ធទេ។ អ៊ីស្រាអែលវាយអ៊ីរ៉ង់ គឺជាទង្វើឯកតាភាគី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វាយអ៊ីរ៉ង់រួច អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈតម្លៃប្រេងសកល ហក់ឡើង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន