Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

បានផុស

នៅ

ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ ឧត្តមសេនីយ៍ Mohsen Rezaee អះអាងថា ប្រទេសប៉ាគីស្ថានបានចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសអ៊ីស្រាអែល ក្នុងលក្ខខណ្ឌប្រសិនបើលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហ៊ានបាញ់នុយក្លេអ៊ែរ ចូលអ៊ីរ៉ង់មែន។

លោក Mohsen Rezaee (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីបុរសដែលក៏ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ផងដែររូបនេះ, ប៉ាគីស្ថាន បានប្តេជ្ញាពួតដៃជាមួយអ៊ីរ៉ង់ ដោយមិនត្រឹមតែការធានាបែបនេះទេ ទីក្រុងឥស្លាមម៉ាបាដ ក៏ប្រកូកប្រកាសឲ្យពិភពឥស្លាម រួមគ្នាប្រឆាំងអ៊ីស្រាអែលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីប៉ាគីស្ថាន មិនទាន់ចេញមុខបកស្រាយចំពោះរឿងនេះទេ ប៉ុន្តែបើទីក្រុងឥស្លាម៉ាបាដ ពិតជាលូកដៃក្នុងជម្លោះនេះមែន គេបារម្ភថា សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។

អាវុធនុយក្លេអ៊ែរប៉ាគីស្ថាន (រូបថត៖ Reuters)

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៥ មានប្រទេសចំនួន៩ដែលគេទទួលស្គាល់ជាផ្លូវការថា ជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ក្នុងនោះក៏មានប៉ាគីស្ថានផងដែរ។ ក្រៅពីនោះមានដូចជាអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា កូរ៉េខាងជើង និងអ៊ីស្រាអែល។

យោងតាមទិន្នន័យឆ្នាំ២០២៥ បច្ចុប្បន្ន ប៉ាគីស្ថាន មានកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៧០គ្រាប់ ខណៈប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេលើលោកគឺរុស្ស៊ី (៥ ៥៨០គ្រាប់)។

ប្រទេសឈរនៅលេខរៀងទី២គឺ សហរដ្ឋអាមេរិក មាន៥ ២៤៤គ្រាប់, លេខ៣ ចិន (ជាង៥០០គ្រាប់), លេខ៤ បារាំង (២៩០គ្រាប់) និងលេខ៥ អង់គ្លេស (២២៥គ្រាប់)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Pazeshkian៖ អ៊ីរ៉ង់​គ្មាន​បំណង​បង្កើត​អាវុធ​ប្រល័យ​លោក​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Sokha Hotels

ព័ត៌មានពេញនិយម