ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យគេបារម្ភថា អាចនឹងមានរឿងធំកើតឡើង។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ លោកត្រាំសរសេរថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនប្រាប់ឡើយថាតើមានអ្វីនៅពីក្រោយការព្រមានឲ្យចាកចេញពីទីក្រុងមួយនេះ ឬបង្ហើបថាតើអាមេរិក ពិតជានឹងធ្វើអន្តរាគមន៍ផ្នែកយោធាជួយដល់អ៊ីស្រាអែល វាយអ៊ីរ៉ង់មែនឬក៏អត់?
ការព្រមានរបស់លោកត្រាំ កើតឡើងស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ឈានចូលថ្ងៃទី៥ ដោយទីក្រុងតេហេរ៉ង់ បន្តបាញ់មីស៊ីលស្រោចលើទឹកដីអ៊ីស្រាអែល មិនលស់ថ្ងៃឡើយ។

គិតត្រឹមព្រឹកថ្ងៃអង្គារទី១៧ តួលេខមនុស្សស្លាប់នៅអ៊ីស្រាអែល មានចំនួន២៤នាក់ ចំណែកនៅខាងអ៊ីរ៉ង់វិញគឺធ្ងន់ធ្ងរជាង ពោលមនុស្សស្លាប់មានរហូតដល់ទៅ២២៤នាក់ឯណោះ។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើ អ៊ីរ៉ង់មុន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
ក្រោយមក ជម្លោះទ្រង់ទ្រាយធំក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក ឈានដល់ការសម្លាប់មេទ័ពកំពូលៗនិងអ្នកវិទ្យាសាស្រ្តល្បីៗរបស់ទីក្រុងតេហេរ៉ង់ ថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


