Connect with us

ព័ត៌មានជាតិ

អនាគតចៅក្រម និងព្រះរាជអាជ្ញា ទទួលបានការបណ្តុះបណ្តាលពីច្បាប់ប្រឆាំងអំពើពុករលួយ

បានផុស

នៅ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សិស្សវិជ្ជាជីវៈតុលាការ ដែលអនាគតនឹងក្លាយជាចៅក្រម ព្រះរាជអាជ្ញា និងសារការី ទទួលបានការបណ្ដុះបណ្ដាលយល់ដឹងបន្ថែមអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មុនចេញទៅប្រកបវិជ្ជាជីវៈនៅតាមសាលាជម្រះក្តីនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងដោយមានការធ្វើបាឋកថាពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តបតាមការអញ្ជើញពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា បាឋកថានេះបានប្រព្រឹត្តទៅដោយមានការយកចិត្តទុកដាក់ និងស្មារតីរបស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺតែងតែសំណូមពរមកអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យជួយផ្សព្វផ្សាយច្បាប់ការប្រឆាំងអំពើពុករលួយរបស់កម្ពុជាដល់អ្នកវិជ្ជាជីវៈច្បាប់ឱ្យបានស៊ីជម្រៅបន្ថែមទៀត។

ក្នុងបឋកថានេះ លោក ឱម យ៉ិនទៀង បានលើកឡើងពីតួនាទីភារកិច្ចរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ច្បាប់ពាក់ព័ន្ធដល់ការប្រឆាំងអំពើពុករលួយ និងជ្រៀតជ្រែកដល់ការងារអង្គភាពប្រឆាំងអំពើពុករលួយ បទប្តឹងបរិហារដោយភូតកុហក ការប៉ុនប៉ង ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ-អនុវត្តចំពោះនីតិបុគ្គល និងនីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។

លោកទេសរដ្ឋមន្ត្រី ថ្លែងចាត់ទុកបាឋកថាពេលនេះ គឺស៊ីចង្វាក់ជាមួយយុទ្ធសាស្រ្តបញ្ចកោណរបស់សម្តេចធិបតី មុំទី៤ គឺការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ផ្តោតអាទិភាពទៅលើការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងវិស័យយុត្តិធម៌ និងប្រសិទ្ធភាព និងភាពរហ័ស នៃការដោះស្រាយវិវាទ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។

ក្នុងវេទិកានេះ លោក ឱម យ៉ិនទៀង ក៏បានឆ្លៀតថ្លែងសរសើរ និងវាយតម្លៃខ្ពស់ចំពោះបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលកន្លងមកតែងតែមានកិច្ចសហការល្អជាមួយអង្គភាពប្រឆាំងអំពើពុរលួយពិសេសលើការរៀបចំការប្រឡងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ ប្រកបដោយសុក្រឹតភាព និងមានមោទនភាពចំពោះសិស្សវិជ្ជាជីវៈតុលាការដែលប្រឡងជាប់ ពោរពេញដោយសមត្ថភាព ជាអ្នកសុចរិត មានសីលធម៌ និងស្អាតស្អំ។ ប្រធាន ACU បានបញ្ជាក់បន្ថែមពីទិសស្លោករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត បានចាក់ឫសយ៉ាងមាំនៅគ្រប់ការប្រឡងប្រកបដោយគុណភាព និងសង្គមទាំងមូលសាទរទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រុស្ស៊ី​ផ្លោង​គ្រាប់ដាក់​​អ៊ុយក្រែន​ឥត​ឈប់​៩ម៉ោង ស្លាប់​មនុស្ស​១៤នាក់ របួស​រាប់​សិប​នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

អនាគតចៅក្រម និងព្រះរាជអាជ្ញា ទទួលបានការបណ្តុះបណ្តាលពីច្បាប់ប្រឆាំងអំពើពុករលួយ

ព័ត៌មានជាតិ១៣ នាទីutes មុន

បញ្ហាព្រំដែនកម្ពុជា-ថៃ៖ សម្តេច ស ខេង ប្រាប់ទៅកងទ័ពទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​យោធាថៃ​ហាមជនជាតិខ្លួនមិនឱ្យឆ្លង​ដែន​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​ កាស៊ីណូ​ ​​នៅប៉ោយប៉ែត

សន្តិសុខសង្គម២៧ នាទីutes មុន

ស្នងការរាជធានី៖ សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ត្រូវបានធានាសុវត្ថិភាពជូនពលរដ្ឋចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម