Connect with us

ព័ត៌មានជាតិ

សហគ្រាសមួយនៅខេត្តមណ្ឌលគិរី ប្រកាសជ្រើស​រើសកម្លាំង​​ពលកម្ម ៧០០០នាក់ ឲ្យចូលបម្រើការងារ

បានផុស

នៅ

ក្រុមហ៊ុន THACOAGRI (ចំការចេក) ដែលមានទីតាំងជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី បាននិងកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មសរុប ៧០០០នាក់ ឲ្យចូលបម្រើការងារ​ ខណៈប្រាក់បៀវត្សរ៍ចាប់ពី ៩២០០០០រៀលឡើងទៅក្នុងមួយខែ និងមានអត្ថប្រយោជន៍ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណយ ចន័្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ក្រុមហ៊ុន THACOAGRI ផ្តោតលើវិស័យកសិកម្ម បានស្នើសុំសហការជាមួយមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត តម្រូវការជ្រើសរើសកម្លាំងពលកម្មទាំងពីរភេទ សរុបចំនួន៧០០០នាក់ ដើម្បីបម្រើការងារពេញសិទ្ធក្នុងក្រុមហ៊ុន និងបានប្រាក់ខែយ៉ាងតិចចាប់ពី ៩២០០០០រៀលឡើងទៅ។

ប្រធានមន្ទីរការងារបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងយុវជនដែលមានចំណាប់អារម្មណ៍ ចង់ដាក់ពាក្យបម្រើការងារនៅក្នុងក្រុមហ៊ុនចម្ការចេក អាចមកដាក់ពាក្យបាននៅមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងនោះអ្វីដែលជាភាពងាយស្រួល កម្មករនិយោជិត មិនចេះអក្សរក៏អាចដាក់ពាក្យធ្វើការបាន ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្ដល់អាហារបីពេលក្នុងមួយថ្ងៃ ជាពិសេសក្រុមហ៊ុនក៏បានចុះឈ្មោះចូលជាសមាជិក ប.ស.ស ថែមទៀតផង។

ក្នុងនាមមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី លោកក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរកការងារធ្វើ ពិសេសពលករដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា អាចមានចំណាប់អារម្មណ៍ដាក់ពាក្យបាននៅរដ្ឋបាលមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីរាល់ម៉ោងធ្វើការ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ (០៩៧៦៧៩៧៧៧៧)។

បើតាមលោក ណយ ចន័្ទតារា សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន២២២ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៤៣៦៦នាក់ ស្រី១៥២០នាក់ ក្នុងនោះមានសហគ្រាស គ្រឹះស្ថានចំនួន១៤ និងតម្រូវការកម្លាំងពលកម្មចំនួន ៤៨៧នាក់ ស្រី១៥៨នាក់៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម