Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ត្រៀម​បញ្ជូនកម្លាំង​បន្ថែម ៦ ០០០​នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ី

បានផុស

នៅ

កូរ៉េខាងជើង នឹងដាក់ពង្រាយ​បុគ្គលិកយោធាប្រមាណ ៦ ០០០​នាក់ ដែលរួមមានក្រុម​សាងសង់​ ៥ ០០០​នាក់ និង​​អ្នក​ដោះមីន ១ ០០០​នាក់ ដើម្បីជួយ​សម្រួល​ដល់​ការកសាងឡើងវិញ និង​ការ​បោសសម្អាតមីន​នៅក្នុងតំបន់ Kursk របស់រុស្ស៊ី។

លោក Sergey Shoigu និង​លោក គីម​ ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​​​ជាន់់​ខ្ពស់​រុស្ស៊ី លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅ​ក្នុង​ប្រទេស​​កូរ៉េខាងជើង​ កាល​ពី​ថ្ងៃ​​អង្គារ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២៥។ ការដាក់ពង្រាយ​កងកម្លាំង​​នេះ ត្រូវ​​បានគេ​ពិពណ៌នាថាជា«ជំនួយសម្រាប់​បងប្អូន​ល្អ» និងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរបស់ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

លោក Shoigu បាននិយាយថា កងទ័ព​ទាំង​នោះ​ នឹងគាំទ្រ​ដល់​ការកសាងឡើងវិញក្រោយជម្លោះ​ជាមួយ​អ៊ុយក្រែន ជាមួយនឹងផែនការបន្ថែមក្នុងការសាងសង់ស្តូបអនុស្សាវរីយ៍ជាកិត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងតំបន់។

លោក Shoigu បាន​រៀបរាប់​ថា «ប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តបញ្ជូនទាហាន​ដោះមីន​​ចំនួន ១ ០០០​នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបោសសម្អាតមីននៅលើទឹកដីរុស្ស៊ី ក៏ដូចជាកម្មករសំណង់យោធាចំនួន ៥ ០០០​នាក់ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយអ្នក​​លុកលុយ»។

ដំណើរទស្សនកិច្ចរបស់​លោក Shoigu គឺជាជំនួបកម្រិតខ្ពស់លើកទីពីរជាមួយលោក គីម ក្នុងរយៈពេលតិចជាង​២​សប្តាហ៍​កន្លង​មក​នេះ ដែលជាសញ្ញាបង្ហាញពីសន្ទុះប្រកបដោយនិរន្តរភាពក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលបានពង្រឹងនៅក្នុងខែមិថុនា​ឆ្នាំ​២០២៤។ សន្ធិសញ្ញានោះ​តម្រូវ​ឲ្យ​ប្រទេសទាំងពីរ​ការពារគ្នាទៅវិញទៅមក និងសម្របសម្រួលការគាំទ្រផ្នែកយោធា។

កូរ៉េខាងជើងត្រូវ បានគេប៉ាន់ប្រមាណថាបានបញ្ជូនទាហាន ៣ ០០០​នាក់បន្ថែមទៀតទៅកាន់តំបន់ Kursk ក្នុងឆ្នាំ​២០២៥នេះ បន្ទាប់ពីបានបញ្ជូនទាហានប្រហែល ១១ ០០០​នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដែល​ជា​ថ្នូរ​នឹង​ការ​​ទទួលបានអាវុធ និងបច្ចេកវិទ្យាយោធា​ពី​ទីក្រុង​មូស្គូ​មក​វិញ។

ជាងពាក់កណ្តាលនៃទាហាន​ទាំង ១១ ០០០​​នាក់ដែលបានដាក់ពង្រាយដំបូង ត្រូវគេប៉ាន់ប្រមាណថា​បាន​ស្លាប់ និងរង​របួស។ នេះបើយោងតាមការវាយតម្លៃនាពេលថ្មីៗ​របស់​ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

Sokha Hotels

ព័ត៌មានពេញនិយម