ព័ត៌មានអន្ដរជាតិ
Shell គ្រោងបន្ថែមការវិនិយោគជាង ២ ប៊ីលានដុល្លារ នៅម៉ាឡេស៊ី
នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ក្រុមហ៊ុនថាមពលយក្សពិភពលោក Shell បានសន្យាថា នឹងបន្ថែមការវិនិយោគជាង ៩ ប៊ីលានរីងហ្គីត (២,១១ ប៊ីលានដុល្លារ) នៅក្នុងប្រទេសម៉ាឡេស៊ី ចន្លោះពី ២-៣ ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Free Malaysia Today។

លោក អាន់វ៉ា បានបង្ហោះសារលើបណ្ដាញសង្គម X ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shell លោក Wael Sawan បានបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគនេះ ក្នុងអំឡុងពេលជួបសម្តែងការគួរសមកាលពីថ្ងៃអង្គារ។
លោកសរសេរបន្តយ៉ាងដូច្នេះថា៖ «ការសម្រេចចិត្តបង្ហាញពីការបោះឆ្នោតដ៏គួរឱ្យទុកចិត្តពីអ្នកវិនិយោគលំដាប់ពិភពលោកក្នុងគោលនយោបាយសេដ្ឋកិច្ចដ៏ល្អរបស់យើង ភាពច្បាស់លាស់ក្នុងការដឹកនាំរបស់យើង និងការសន្យានាពេលអនាគតរបស់យើង»។

ក្នុងអំឡុងពេលជួបសម្តែងការគួរសម លោក អាន់វ៉ា បាននិយាយថា លោកបានចែករំលែកចក្ខុវិស័យជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដាក់ប្រទេសជាគោលដៅវិនិយោគប្រកបដោយស្ថិរភាព និងនិរន្តរភាព។
មេដឹកនាំម៉ាឡេស៊ីដដែលបន្ថែមថា លោក Sawan បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Shell ចំពោះទិសដៅរបស់ម៉ាឡេស៊ី ហើយការវិនិយោគនាពេលខាងមុខរបស់ Shell នឹងជួយបង្កើតឱកាសការងារ ដែលមានជំនាញខ្ពស់សម្រាប់ប្រជាជនម៉ាឡេស៊ី។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Shell ដំណើរការស្ថានីយ៍ប្រេងឥន្ធនៈប្រហែល ៩៥០ កន្លែង ទូទាំងប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីក្រុមហ៊ុនម៉ាឡេស៊ី Petronas ។ Shell ក៏លក់ប្រេងរំអិលឧស្សាហកម្ម និងផលិតប្រេង និងឧស្ម័ននៅឆ្នេរសមុទ្រ Sabah និង Sarawak ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល