ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចម៉ាឡេស៊ីកើន ៥,២% ឆ្នាំមុន ខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ
សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីបានកើនឡើងក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំ កាលពីឆ្នាំ ២០២៥ ដោយលើសការរំពឹងទុក ដោយសារតែភាពរឹងមាំនៃតម្រូវការក្នុងស្រុក ការនាំចេញ និងការវិនិយោគ ហើយសន្ទុះបែបនេះរំពឹងនឹងបន្តទៀតមកឆ្នាំនេះ។ នេះបើតាមការឱ្យដឹងរបស់ធនាគារកណ្ដាលម៉ាឡេស៊ី។

ទិន្នន័យរបស់ធនាគារកណ្ដាលបង្ហាញថា សេដ្ឋកិច្ចម៉ាឡេស៊ីបានកើនឡើង ៥,២% នៅឆ្នាំ ២០២៥ ដោយលើសកំណើន ៥,១% នៅឆ្នាំ ២០២៤ និងការរំពឹងទុកចន្លោះ ៤-៤,៨%។ អត្រាកំណើននៅឆ្នាំមុន គឺខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០២២ ពោលគឺពេលដែលប្រទេសនេះកត់ត្រានូវកំណើន ៩%។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សេដ្ឋកិច្ចម៉ាឡេស៊ី បានកើនឡើងដល់ទៅ ៦,៣% ត្រីមាសចុងឆ្នាំ ២០២៥ ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១២ ត្រីមាស ហើយក៏លើសពីការរំពឹងទុកផងដែរ។
ធនាគារកណ្តាលម៉ាឡេស៊ី បាននិយាយថា ការចំណាយរបស់ប្រជាជនរបស់ម៉ាឡេស៊ីនឹងកើនឡើងដោយសារតែការងារ កំណើនប្រាក់ឈ្នួល និងគោលនយោបាយរបស់រដ្ឋាភិបាលនៅឆ្នាំនេះ ខណៈសកម្មភាពវិនិយោគ និងការនាំចេញនឹងបន្តរឹងមាំ។
លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សន្ទុះកំណើននេះរំពឹងថានឹងបន្តនៅឆ្នាំ ២០២៦ ដោយមានការគាំទ្រពីតម្រូវការក្នុងស្រុក និងការនាំចេញដ៏រឹងមាំ»។
យ៉ាងណាមិញ ទាំងរដ្ឋាភិបាល និងធនាគារកណ្តាលម៉ាឡេស៊ី រំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ៤-៤,៥% នៅឆ្នាំនេះ ចំពេលមានភាពមិនប្រាកដប្រជាអំពីផលប៉ះពាល់នៃពន្ធគយរបស់អាមេរិក ខណៈម៉ាឡេស៊ីរងពន្ធអាមេរិក ១៩%៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


