Connect with us

ព័ត៌មានជាតិ

ពីរតនគិរី! ទារកមិនគ្រប់ខែមួយរូបបាត់បង់ជីវិត ដោយសារស្រ្តីជនជាតិដើមភាគតិចសម្រាលកូននៅផ្ទះខ្លួនឯង

បានផុស

នៅ

ទារកមិនគ្រប់ខែមួយរូប ត្រូវបានបាត់បង់ជីវិ​ត ដោយសារស្រ្តីជនជាតិដើមភាគតិច ឈ្មោះ កាក់ ម៉ាន រស់នៅក្នុងខេត្តរតនគិរី បានជ្រើសយកវិធីសម្រាលកូននៅផ្ទះខ្លួនឯង ដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ ឬទៅសម្រាកនៅមន្ទីរពេទ្យ អំឡុងពេលមានផ្ទៃពោះ។ ហេតុការណ៍សម្រាលកូនមិនគ្រប់ខែនេះ បានកើតឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិកាឡឹម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី កាក់ ម៉ាន ដែលជាម្តាយរបស់ទារក បានរៀបរាប់ថា ដោយសារឈឺពោះខ្លាំង ទើបសម្រេចចិត្តសម្រាលកូននៅផ្ទះខ្លួននៅឯចម្ការ។ ប៉ុន្តែដោយសារសម្រាលកូនមិនបានសម្រេច បែរជាមានធ្លាក់ឈាមខ្លាំង ទើបប្តីរបស់អ្នកស្រីបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកវើនសៃ និងបន្តបញ្ចូនតាមឡានសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាអកុសនៅពេលដល់មន្ទីរពេទ្យ ទោះបីជាក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងណាក្តី ទារកក្នុងផ្ទះនោះបានបាត់បង់ជីវិតទៅហើយ។ បន្ទាប់មកទៀត ស្រ្តីជាម្តាយដែលកំពុងមានជំងឺ និងធ្លាក់ឈាមផងនោះ បានរត់ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលជាខ្លាំង។ បើតាមអ្នកស្រី កាក់ ម៉ាន ៖« គ្រូពេទ្យមិនទាន់ឱ្យខ្ញុំត្រឡប់មកផ្ទះវិញទេ តែដោយសារទ្រាំមិនបានចំពោះការព្យាបាលរបស់ពេទ្យទើបត្រូវមកផ្ទះវិញ ដោយមិនបានប្រាប់គ្រូពេទ្យ»។

បើតាមលិខិតបញ្ជូនរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី ស្រ្តីខាងលើចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្ងៃទី ១៦​ខែមិថុនា ឆ្នាំ ២០២៥ ករណី សម្រាលកូនមិនគ្រប់ខែ ធ្លាក់ឈាមច្រើន។ ក្នុងលិខិតបញ្ជាក់ថា ការសម្រាលកូនមិនគ្រប់ខែនៅផ្ទះខ្លួនឯងរហូតទៅដល់ ៦ ម៉ោង បណ្តាលឱ្យកូនស្លាប់។

ចំពោះរឿងនេះ លោក សាក់ ខាំលឿន មេភូមិកាឡឹម បានសម្តែងការសោកស្តាយ និងបានប្រាប់ថា រូបគាត់តែងតែក្រើនរំឭកក្រុមគ្រួសារស្ត្រីមានផ្ទះពោះ ទៅសម្រាក និងសម្រាលនៅមន្ទីរពេទ្យមុនពេលសម្រាល ដោយសារការធ្វើដំណើរមានចម្ងាយឆ្ងាយ និងផ្លូវមានភាពពិបាក។


ក្រោយស្រ្តីជនជាតិ គេចពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ លោក ហ្វឿយ បុប្ផា ប្រធានមណ្ឌលសុខភាពស្រុកវើនសៃ បានជំរុញឱ្យមេភូមិ និងក្រុមគ្រួសារជួយបញ្ចុះបញ្ចូលឱ្យស្រ្តីត្រឡប់ទៅមន្ទីរពេទ្យវិញ ដោយបារម្ភពីការឆ្លងមេរោគផ្សេងៗ។ យ៉ាងណាមិញស្រ្តីជនជាតិដើមភាគតិច កាក់ ម៉ាន បញ្ជាក់ថា៖«ខ្ញុំមិនទៅពេទ្យ សុខចិត្តស្លាប់នៅផ្ទះវិញ»។

ខេត្តរតនគិរី មានជនជាតិដើមភាគតិចជាច្រើន រស់នៅប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ជំនឿ ប្រពៃណី របស់ខ្លួននៅឡើយ។ ក្នុងនោះ ជនជាតិដើមភាគតិចមួយចំនួន ដែលរស់នៅតាមភូមិដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ពុំសូវបានចូលរួមប្រជុំ ឬ ទទួលបានការណែនាំពីការអប់រំសុខភាពនោះទេ ដោយសារជាប់រវល់មុខរបរធ្វើស្រែចម្ការ។ លើសពីនេះ ស្រ្តីជនជាតិដើមភាគតិចមួយចំនួន ជ្រើសរើសវិធីសម្រាលកូននៅផ្ទះ តាមរយៈការពឹងផ្អែកទៅលើឆ្មបភូមិជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពកសិករ

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ចែកផោវើរេមពិសាឥតគិតថ្លៃក្នុងព្រឹត្តការណ៍ “ការធ្វើដំណើរថ្មើរជើងសាមគ្គី Solidarity March”

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ពូទីន ​មិន​ឆ្លើយ​សំណួរ​​​អំពី​ការ​ប៉ងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Khamenei

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ប្រជាប្រិយភាពរបស់​ ផែថងថាន កំពុងធ្លាក់ចុះ ចំពេលមានវិបត្តិនយោបាយ

ព័ត៌មានជាតិ៣២ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីមនុស្សធម៌ និងជួយជីវិតមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម