សន្តិសុខសង្គម
នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមចោរប្លន់៨នាក់ រកឃើញម៉ូតូជនរងគ្រោះបានមកវិញ
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី សហាការជាមួយនគរបាលស្រុកសំរោងទង ធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់ម៉ូតូមួយករណីមានបក្ខពួកសរុប៨នាក់ដោយប្រើពេលត្រឹម២៤ម៉ោង។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ តាមពាក្យបណ្ដឹងម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅម៉ាក POPZ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-4800 នៅផ្លូវលេខ១៤០ ចំណុចសាលាបឋមអង្គជ្រៃ ស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធករណីប្លន់ម៉ូតូ កម្លាំងរបស់លោក បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញា និងឃាត់ក្រុមជនសង្ស័យសរុបចំនួន៨នាក់ ថែមទាំងបានរកឃើញម៉ូតូជនរងគ្រោះមកវិញផងដែរ។

លោកអធិការបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងក៏បានដកហូតម៉ូតូក្រុមជនសង្ស័យចំនួន២គ្រឿងផងដែរ ដែលជាមធ្យោបាយធ្វើសកម្មភាព ហើយប្រតិបត្តិការនេះ គឺឡើងត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះដែលកម្លាំងឈានដល់ការបំបែកសំណុំរឿងប្លន់នេះ ហើយក៏បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទាំង៨នាក់ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ។
សូមបញ្ជាក់បន្ថែមថា ម៉ូតូដែលត្រូវដកហូតក្នុងប្រតិបត្តិការនេះ មានចំនួន៣គ្រឿង ក្នុងនោះមានម៉ូតូក្រុមជនសង្ស័យចំនួនពីរគ្រឿង និងម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


