ព័ត៌មានជាតិ
ទុរេនស្រុកស្ទឹងត្រង់ មួយដើមអាចប្រមូលផលបានពី ៨០ គីឡូក្រាម ទៅ ១០០ គីឡូក្រាម
ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានអះអាងថា ភូមិសាស្រ្តស្រុកស្ទឹងត្រង់ដែលជាតំបន់ខ្ពង់រាបដីក្រហម ការដាំដុះដំណាំទុរេនមួយដើមអាចផ្តល់ផលបានចន្លោះពី ៨០ គីឡូក្រាម ទៅ ១០០ គីឡូក្រាម។
លោក ស៊ីវ ថា ម្ចាស់ចម្ការទុរេននាគខៀវនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានបញ្ជាក់ថា ដំណាំទុរេនចាយទុនច្រើនបន្តិចលើការដាំដុះនិងថែទាំ ប៉ុន្តែផ្តល់ផលចំណូលឆ្លើយតបការចំណាយ។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះទស្សនកិច្ចផ្សព្វផ្សាយពីសក្តានុពលកសិកម្មនៅស្រុកស្ទឹងត្រង់លោក ស៊ីវ ថា បានបញ្ជាក់ថា នៅស្រុកស្ទឹងត្រង់ លោកបានដាំដុះពូជទុរេន ៣ ប្រភេទលើផ្ទៃដីជាង ២០០ ហិកតា ក្នុងនោះមានពូជម៉ាន់ថង ម៉ូសាងឃីង និងប្លេកថន។ លោកអះអាងថា នៅស្រុកស្ទឹងត្រង់ដែលជាតំបន់ខ្ពស់រាបដីក្រហម ការដាំដុះទុរេនមួយដើមបើសិនមានការថែទាំដិតដល់ អាចផ្តល់ផលបានចន្លោះពី ៨០ ទៅ ១០០ គីឡូក្រាម។
ទិន្នផលទុរេនដែលកំពុងផ្តល់ផលលើផ្ទៃដីរាប់រយហិកតា ក្រៅពីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លោក ស៊ីវ ថា បានប្រាប់ថា ក៏មានគម្រោងក្នុងការនាំចេញទៅទីផ្សារក្រៅប្រទេសជាពិសេសទីផ្សារប្រទេសចិន ស្របពេលដែលលោកក៏កំពុងពិនិត្យលទ្ធភាពក្នុងការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


