ព័ត៌មានជាតិ
ខ្នងអាងកំពីងពួយ ចាប់ផ្តើមស្ថាបនាចាក់បេតុង ក្រោយដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋ
លោក ស្រេង សុខា អភិបាលស្រុកបាណន់ខេត្តបាត់ដំបងបានឲ្យដឹងថា ខ្នងទំនប់រមណីយដ្ឋានអាងកំពីងពួយ បានចាប់ផ្តើមចាក់ជាបេតុងចាប់ពីដើមអាងរហូតដល់ចុងអាង ដែលមានប្រវែងប្រមាណ ៧ គីឡូម៉ែត្រ ខណៈនៅសងខាងផ្លូវទំនប់មានផ្លូវសម្រាប់ថ្មើរជើង និងជិះកង់កម្សាន្តផងដែរ។
ក្រោយពីមានការចង្អុលបង្ហាញពីក្រសួងធនធានទឹក អាជ្ញាធរស្រុកបានចុះរៀបចំសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលបានលក់ដូរ និងរស់នៅក្នុងបរិវេណអាងឲ្យរុះរើតូបលក់ដូរ និងផ្ទះចេញពីតំបន់អាងដែលជាការរាំងស្ទះក្នុងការអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

«ពលរដ្ឋដែលបានសាងសង់លំនៅដ្ឋាននៅជើងទំនប់ផ្នែកខាងក្នុងអាង តម្រូវឲ្យរុះរើទាំងអស់ ហើយរដ្ឋបាលស្រុកក៏មានដីបំរុងទុកចែកជួនដល់ពលរដ្ឋ ដែលគ្មានដីរស់នៅពិតប្រាកដ។ ការដោះដូរទីតាំងរស់នៅរបស់ពលរដ្ឋដែលរងផលប៉ះពាល់នេះ គឺស្ថិតក្នុងភូមិតាង៉ែន និងភូមិថ្មី ក្នុងឃុំតាគ្រាម ហើយក៏នៅមិនឆ្ងាយពីអាងប៉ុន្មាននោះដែរ»។ នេះបើតាមលោក ស្រេង សុខា មុនលោកបានបញ្ជាក់បន្ថែមថា សម្រាប់ដីដែលបានបែងចែកជាដីឡូរ៍ជូនពលរដ្ឋ ដែលរងផលប៉ះពាល់នៅតំបន់អាងនេះ គឺជាដីបំរុងរបស់រដ្ឋបាលស្រុកមិនមែនជាដីសប្បទាននោះទេ ក្នុងនោះបានបែងចែកជាឡូរ៍ដែលមានទទឹង ១០ម៉×៣០ម៉ ក្នុងមួយគ្រួសារ។ ការដោះស្រាយនេះធ្វើឡើង ២ ដំណាក់កាល ដោយដំណាក់កាលទីមួយបានរៀបចំ ២៥ ឡូរ៍ ក្នុងនោះតម្រូវឲ្យពលរដ្ឋចាប់ឆ្នោតយកលេខរៀងឡូរ៍និមួយៗ ចៀសវាងកុំឲ្យច្រណែនគ្នា ឬប្រកាន់បក្សពួក។ លោក ស្រេង សុខា បានបញ្ជាក់បន្ថែម។
បើតាមលោក លោក ស្រេង សុខា នៅសប្តាហ៍ក្រោយនេះលោកបានរៀបចំជាង ៤០ ឡូរ៍បន្ថែមទៀត ដែលជាដំណាក់កាលទីពីរ ខណះក្រោយមានការខិតខំពីរដ្ឋបាលស្រុក ក្រុមការងារក្រសួងបានដាក់គ្រឿងចក្រដើម្បីអនុវត្តន៍ជាបណ្តើរៗហើយដែរ។



ពលរដ្ឋដែលរងផលប៉ះពាល់ជាច្រើនគ្រួសារ សុំមិនបញ្ចេញឈ្មោះបានប្រាប់កម្ពុជាថ្មីថា ភាគច្រើនពលរដ្ឋអាចទទួលយកនូវដំណោះស្រាយរបស់រដ្ឋបាលស្រុក ដើម្បីជាផលប្រយោជន៍រួមហើយក៏ជាប្រភពរកចំណូលរបស់ប្រជាពលរដ្ឋនៅតំបន់នោះមួយផ្នែកដែរពីការលក់ដូរនំចំណីអាហារ ឬលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗជូនដល់ភ្ញៀវទាំងក្នុងនិងក្រៅស្រុក ដើម្បីទ្រទ្រង់ជីវិភាពប្រចាំថ្ងៃ។
បើតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង អាងកំពីពួយក្រោយប្រែមុខមាត់ថ្មីលើវិស័យទេសចរណ៍ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់ពលរដ្ឋក្នុងការលើកកម្ពស់កម្រិតសេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរនៅអនាគតខាងមុខ។
ជុំវិញការអភិវឌ្ឍន៍នៅតំបន់អាងកំពីងពួយឲ្យក្លាយជារមនីយដ្ឋានទេសចរណ៍ថ្មីនេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីឲ្យដឹងយ៉ាងខ្លីថា ចំពោះការងារធ្វើផ្លូវលើទំនប់អាងកំពីងពួយនេះ ជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ហើយទើបតែចាប់ផ្តើមបានបន្តិចប៉ុណ្ណោះ គិតជាភាគរយបានប្រហែលជា ១០%។
យ៉ាងណាមប្រភពដដែលបានបញ្ជាក់ថា រយះពេលដំណើរការការស្ថាបនា នៅមិនទាន់កំណត់ការបញ្ចប់ការសាងសង់នៅឡើយ។
ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្តនៅអាងកំពីងពួយតាមផ្លូវលេខ៥៧ កាត់តាមភ្នំសំពៅ ពីទីរួមខេត្តបាត់ដំបងឆ្ពោះទៅទិសនិរតី នឹងទៅដល់ខ្នងទំនប់អាង ដែលនឹងឃើញផ្ទៃទឹកជាប់ជើងភ្នំដ៏ធំល្វឹងល្វើយ ផ្តល់អារម្មណ៍ស្រស់ស្រាយមិនខាន។ បឹងនេះមានទីតាំងស្ថិតនៅក្នុងឃុំពីរ គឺឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
អាងឬបឹងនេះ ស្ថិតនៅចន្លោះរវាងភ្នំខ្ពស់ ឫភ្នំតាង៉ែន និងភ្នំព្រះឫភ្នំកំពីងពួយ ដោយលាតសន្ធឹងជារាងទ្រវែងពីជើងទៅត្បូង ដែលមានខ្នងទំនប់យ៉ាងក្រាស់ប្រវែងរហូតដល់ទៅ ៦ ០០០ ម៉ែត្រ។ ទទឹងនៃទំនប់ផ្នែកបាតខាងក្រោមមានប្រវែង ៧០ ម៉ែត្រ និង ខ្នងទំនប់ប្រវែងប្រហែល ៣០ ម៉ែត្រ មានកំពស់ចាប់ពី ១០ ម៉ែត្រ ទៅ១៥ម៉ែត្រ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


