សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់
តម្លៃមាសអាចនឹងធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីមានការឯកភាពបទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ថា ទំនោរតម្លៃហាងឆេងមាសទាញទម្លាក់ចុះ បន្ទាប់ពីមានការឯកភាពបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាចនឹងមានការចរចារណាមួយជុំវិញការបញ្ចប់សង្គ្រាមរវាងភាគីទាំងពីរ។
លោកបានថ្លែងបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការចរចាច្រើនជាងប្រើសព្វាវុធ អញ្ចឹងហើយធ្វើឱ្យតម្លៃហាងឆេងមាសអាចនឹងធ្លាក់ចុះបន្ថែមទៀត បើវិភាគតាមបច្ចេកទេស តម្លៃហាងឆេងមាសអាចនឹងធ្លាក់ចុះបន្តទៀតដំណាក់កាលទី១ ប្រហែល ៣ ៩៣០ ដុល្លារក្នុងមួយតម្លឹងនៅក្នុងសប្ដាហ៍នេះ»។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ៤ ០៣៦ ដុល្លារក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៦ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ