ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក ប្រកាសថា អ៊ីរ៉ង់អស់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ពេលនេះអ៊ីរ៉ង់មិនអាចផលិតអាវុធនុយក្លេអ៊ែរបានទេ ដោយអះអាងថា ការវាយប្រហារនាពេលថ្មីៗនេះរបស់ក្រុងវ៉ាស៊ីនតោនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់។

នៅក្នុងបទសម្ភាសន៍មួយជាមួយ Fox News កាលពីថ្ងៃទី២៣ខែមិថុនា លោក Vance បានលើកឡើងថា «អ៊ីរ៉ង់គឺជិតមានអាវុធនុយក្លេអ៊ែរហើយ។ ឥឡូវនេះ អ៊ីរ៉ង់មិនមានសមត្ថភាពក្នុងការបង្កើតអាវុធនុយក្លេអ៊ែរជាមួយឧបករណ៍ដែលពួកគេមានទេ ព្រោះយើងបានបំផ្លាញវា»។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកបានកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនប្រទេសអ៊ីរ៉ង់នោះទេ ហើយថា ការវាយប្រហារនេះបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ជាច្រើនឆ្នាំនៅក្នុងការអភិវឌ្ឍនុយក្លេអ៊ែរ។
លោក Vance បានរៀបរាប់ថា «ថ្ងៃស្អែកពិតជាថ្ងៃថ្មី។ ការបញ្ចប់នៃសង្រ្គាមរយៈពេល ១២ថ្ងៃ ការបញ្ចប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និង … ការចាប់ផ្តើមនៃអ្វីមួយដ៏ធំសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា»។
ទន្ទឹមនោះ លោកក៏បានព្រមានថា ប្រសិនបើអ៊ីរ៉ង់ព្យាយាមចាប់ផ្តើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ នោះនឹង«ត្រូវប្រឈមជាមួយនឹងយោធាអាមេរិកដ៏ខ្លាំងមួយទៀត»។
សូមរឭកជាថ្មីថា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរចំនួនបីដូចជា Fordow, Natanz និង Esfahan នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២២មិថុនា។ ក្រោយមក អ៊ីរ៉ង់បានថ្កោលទោសលោក ត្រាំ ហើយប្រកាសថា អាមេរិកបានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ៕

ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ផ្លោងគ្រាប់ដាក់មូលដ្ឋានទ័ពអាមេរិកនៅកាតា ហើយព្រមានថានឹងវាយថែមទៀត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


