ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
យោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាល ថែមទាំងមានការទម្លាក់គ្រាប់បែកនៅតំបន់ព្រំដែន Muang Phakhong កម្ទេចផ្ទះសម្បែងនិងបង្កការខូចខាតធ្ងន់ធ្ងរលើប្រាសាទនានា បង្ខំឲ្យពលរដ្ឋ Shan រាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅកន្លែងសុវត្ថិភាព ចំណែកប្រជាជនថៃនៅខេត្ត Mae Hong Son ជាប់នោះ ក៏ត្រូវរត់ភៀសខ្លួនផងដែរ។

តាមការចុះផ្សាយរបស់ Amarin TV, នេះគឺជាការប្រយុទ្ធទ្រង់ទ្រាយធំរវាងយោធាមីយ៉ាន់ម៉ាដែលចូលរួមដោយក្រុមស្ម័គ្រចិត្ត PNO ត្រូវតទល់ជាមួយកងកម្លាំង KNDF និង PNLA។
ការប្រយុទ្ធដ៏ខ្លាំងក្លានេះកើតឡើងនៅតាមភូមិជាប់ច្រាំងទន្លេ Phae Khong ត្រើយខាងកើត។ ក្នុងការប្រយុទ្ធនោះ កងទ័ពអាកាសមីយ៉ាន់ម៉ា ក៏បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់លើផ្ទះពលរដ្ឋនិងប្រាសាទ បង្កឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់ឬរងរបួសនោះទេក្នុងការប្រយុទ្ធគ្នានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជម្លោះនៅមីយ៉ាន់ម៉ា បន្តជំរុញឲ្យប្រជាជនរត់ភៀសខ្លួន ដើម្បីសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត