Connect with us

កីឡា

លោក Conor Nestor អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​មក​ជួយ​លើក​ទឹកចិត្ត​ទាំង​មេឃភ្លៀង​

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​ លោក Conor Nestor ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​មក​លើក​ទឹកចិត្ត​ក្នុង​ការប្រកួត​នេះ​ទាំង​មេឃភ្លៀង​ហើយ​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​សំខាន់​នៅ​ជំនួប​មិត្តភាព​អន្តរជាតិ​ជា​មួយ​ Guam ​រាត្រី​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពក្រោយ​បញ្ចប់​ការ​ប្រកួត​

លោក Conor Nestor ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​មុន​នេះ​ថា​ លោក​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ដល់​អ្នក​គាំទ្រ​ដែល​បាន​មក​លើក​ទឹកចិត្ត​ក្រុម​កម្ពុជា​ទាំង​មេឃ​ភ្លៀង​បែប​នេះ។​ ការ​មក​គាំទ្រ​នេះ​ជា​ការ​រួម​ចំណែក​លើក​ទឺកចិត្ត​ដល់​ក្រុម​កីឡា​ការិនី​កម្ពុជា​ឲ្យ​ប្រកួត​រឹតតែ​ខ្លាំង​បន្ថែម​ទៀត។​ លោក​ក៏​អបអរសាទរ​ចំពោះ​ជ័យ
ជម្នះ​មួយ​នេះ​ដល់​ក្រុម​ទាំង​មូល។​

ទិដ្ឋភាពក្រោយ​បញ្ចប់​ការ​ប្រកួត​

កីឡា​ការិនី​ សឿន​ វិផា​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ថ្ងៃ​នេះ​រូប​គេ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ក្រុម​បាល់ទាត់នារី​កម្ពុជា​​ប្រកួត​មិត្តភាព​លើក​ដំបូង​ក្នុង​ដី​ហើយ​ទទួល​បាន​ជ័យជម្នះ​បែប​នេះ។​ វិផា​ អរគុណ​ចំពោះ​ទឹកចិត្ត​អ្នក​គាំទ្រ​ថ្ងៃ​នេះ​ដែល​បាន​ចំណាយ​ពេល​មក​លើក​ទឹក​ទាំង​ភ្លៀង​ និង​បាន​ផ្ដល់​កម្លាំង​ចិត្ត​អបអរ​ពេល​ក្រុម​រក​បាន​គ្រាប់​បាល់​ និង​ជួយ​លើក​ទឹក​ចិត្ត​នៅ​ពេល​ក្រុម​បាត់បាល់​ ឬ​ធ្វើ​មិន​បាន​ល្អ​អំឡុង​ពេល​ប្រកួត​លើ​ទីលាន។​

ទិដ្ឋភាពក្រោយ​បញ្ចប់​ការ​ប្រកួត​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​ ហ្គាំ (Guam)​ ដោយ​លទ្ធផល​ ១-០​ ក្នុង​ជំនួបមិត្ភភាព​អន្តរជាតិ​កាល​យប់​ថ្ងៃ​ទី២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​នៅ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម