កីឡា
មឿន ម៉េងឡាយ ចាប់ដៃគូជាមួយ ធី ម៉េងហួង ប្រកួតវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ World Police នៅអាមេរិក
កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា មឿន ម៉េងឡាយ នឹងចាប់ដៃគូជាមួយ ធី ម៉េងហួង ប្រកួតប្រជែងមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (the 21st World Police and Fire Games) នៅសហរដ្ឋអាមេរិក។

ម៉េងហួង និង ម៉េងឡាយ
ថ្លែងក្នុងកិច្ចសម្ភាសមួយ មឿន ម៉េងឡាយ នៅពេលនេះរួមគេ និងដៃគូបានចុះឈ្មោះសម្រាប់ចូលរួមប្រកួតលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់រួចរាល់ហើយដែរបន្ទាប់ពីធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកភ្លាមៗ។ ទិដ្ឋភាពនៅទីនោះប្លែកភ្នែកពីកម្ពុជា និងមានចិត្តសប្បាយរីករាយដែលបានទៅចូលរួមការប្រកួតកីឡា World Police នៅសហរដ្ឋអាមេរិកនេះ។

ម៉េងហួង និង ម៉េងឡាយ
ស្មាត់លេចធ្លោរបស់ក្រសួងមហាផ្ទៃរូបនេះ និងដៃគូ បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងមេដាយជូនប្រទេសកម្ពុជា និងអ្នកគាំទ្រដែលតែងតែស្រឡាញ់ចូលចិត្តទស្សនាពួកគេទាំងពីរនាពេលកន្លងទៅ។

ទិដ្ឋភាពពេលចេញទៅ
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (the 21st World Police and Fire Games) នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ ៦ ខែកក្កដា ឆ្នាំ២០២៥។ ដោយឡែកវិញ្ញាសាបាល់ទះឆ្នេរខ្សាច់របស់ ម៉េងឡាយ និង ម៉េងហួង នឹងប្រកួតចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ២០២៥។ ក្រុមកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន ៩ប្រភេទកីឡាចេញទៅរួមមានកីឡាវាយសី ចំបាប់ ជឺជីតស៊ូ យូដូ ហែលទឹក វាយកូនឃ្លីលើតុ ការ៉ាតេ តេក្វាន់ដូ និងកីឡាបាល់ទះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


