ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ការរញ្ជួយដីកម្រិតស្រាលចំនួន ៩លើក ត្រូវបានកត់ត្រានៅទូទាំងភាគខាងជើងប្រទេសថៃ និងប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលមានកម្រិតចាប់ពី ១.៧ ដល់ ៤.៣ រ៉ិចទ័រ។

ការរញ្ជួយដីកម្រិតស្រាលពីរបានកើតឡើងនៅក្នុងប្រទេសថៃ ដោយគ្រោះរញ្ជួយដីទី១ មានកម្រិត ២.៤រ៉ិចទ័រ បានវាយប្រហារខេត្ត Mae Hong Son នៅម៉ោង ២:០៦ នាទីទៀបភ្លឺ ខណៈលើកទី ២ កម្រិត ២.០ រ៉ិចទ័រ វាយប្រហារខេត្ត Chiang Rai នៅម៉ោង ២:៤៦ នាទីព្រឹក។ ចំណែកការរញ្ជួយដីដ៏ខ្លាំងបំផុតដែលមានកម្រិត ៤.៣ រ៉ិចទ័រត្រូវបានកត់ត្រាក្នុងប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ៣:៥៨ នាទីព្រឹក( ម៉ោងក្នុងស្រុក)។
បើយោងតាមនាយកដ្ឋានឧតុនិយមថៃក៏បានកត់សម្គាល់ការរញ្ជួយដីចំនួនពីរនៅកោះ Nicobar របស់ឥណ្ឌានៅព្រឹកថ្ងៃដដែលនេះដែរ។ រហូតមកទល់ពេលនេះមិនទាន់មានរបាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិនៅប្រទេសថៃទេ។ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋបន្តធ្វើបច្ចុប្បន្នភាព ពិនិត្យសុវត្ថិភាពអគារ និងត្រៀមសង្គ្រោះបន្ទាន់ឱ្យរួចរាល់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


