ព័ត៌មានជាតិ
នាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិការងារ រៀបចំទស្សនកិច្ចសិក្សា ក្រោមប្រធានបទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»
ភ្នំពេញ ៖ នាយកដ្ឋានពេទ្យការងារ បានចូលរួមសហការជាមួយ វិទ្យាស្ថានជាតិការងារ រៀបចំដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) សម្រាប់សិក្ខាកាមវគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ស្ដីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានរៀបចំធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍គ្រឿងម៉ាស៊ីន ជាច្រើនប្រភេទ ដើម្បីធ្វើតេស្តសាកល្បង និងត្រួតពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ឧបករណ៍ការពារសុវត្ថិភាពចាំបាច់សម្រាប់បំពាក់លើឧបករណ៍ គ្រឿងម៉ាស៊ីនដែលមានហានិភ័យ ជាពិសេសផ្សារភ្ជាប់សិក្ខាកាម វគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ជាមួយនឹងការវិវត្តរបស់ឌីជីថលភាវូបនីយកម្មលើការ បណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

ទន្ទឹមនេះ សិក្ខាកាមក៏អាចធ្វើការពិសោធន៍ផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ ខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងការសង្គ្រោះបឋម (first aid) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត នៅកំឡុងពេលបំពេញការងារ។

បន្ថែមពីនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត ក្នុងគោលបំណងបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការផ្តល់ជូននូវការណែនាំអំពីការសិក្សាសាកល្បង ថែមទាំងបានអនុវត្តដោយផ្ទាល់ ជាមួយមន្រ្តីជំនាញ សុវត្ថិភាព និងសុខភាពការងារ៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


