ព័ត៌មានជាតិ
ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញចូលក្នុងទីក្រុងនៅតាមដងទន្លេសាប
ចំណតផែពហុបំណង TS១១ មានទីតាំងនៅតាមដងទន្លេសាបស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់គីឡូម៉ែត្រលេខ៦ តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ត្រដើម្បីគាំទ្រដល់កំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការដឹកជញ្ជូនទំនិញចូលក្នុងទីក្រុង។


ចំណតផែពហុបំណង TS១១ នៅជិតកណ្តាលទីក្រុង និងតំបន់ឧស្សាហកម្មធ្វើឱ្យវាជាទីតាំងដ៏ល្អសម្រាប់ការចែកចាយ សម្ភារសំណង់ និងការនាំចេញសម្លៀកបំពាក់។ ចំណតផែរណបពហុបំណង TS១១ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការវិនិយោគរួមគ្នា រវាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) និងក្រុមហ៊ុន PTLS Cooperation Co., Ltd.។
លក្ខណៈសំខាន់ៗរបស់ចំណតផែរណបពហុបំណង TS១១៖
-ប្រភេទនៃទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាកធារ ទំនិញរាយ
-ជម្រៅទឹក៖ ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី ២ ០០០តោន – ៣ ០០០តោន ចូលចត។
-ចម្ងាយ៖ ៥៥ Km ឬ ៦ – ៧ ម៉ោងសម្រាប់ការរុករករវាង TS១១ ដល់ LM១៧
-ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
-ទំហំដី៖ ៤ហិតា
-ចំណតផែ៖ ១ ចំណត
-សមត្ថភាពដងយោង (FCC)៖ ១៥-២០ MPH
-សមត្ថភាពផ្ទុកកុងតឺន័រ៖ ៦០ ០០០ TEUs ក្នុងមួយឆ្នាំ
-ឃ្លាំង៖ ២ ឃ្លាំង (៤ ៧០២ម៉ែត្រការ៉េ)
សេវាកម្មសំខាន់ៗដែលចំណតផែរណបពហុបំណង TS១១ ផ្តល់ឱ្យ រួមមាន៖
-ការលើកដាក់ទំនិញ៖ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃប្រភេទទំនិញផ្សេងៗ
-ការផ្ទុក និងឃ្លាំង៖ ដំណោះស្រាយស្តុកទុកប្រកបដោយសុវត្ថិភាពសម្រាប់ទំនិញគ្រប់ប្រភេទ
-សេវាកកម្មបំពេញបែបបទគយ៖ ចំណតផែរណបពហុបំណង TS១១ ផ្តល់នូវសេវាកកម្មបំពេញបែបបទគយប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការពន្យារពេល និងសម្រួលដំណើរការនាំចូល/នាំចេញ
-ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដំណោះស្រាយដឹកជញ្ជូន និងភស្តុភារដ៏សុវត្ថិភាព និងឆាប់រហ័ស




គុណសម្បត្តិប្រកួតប្រជែង
ដោយមានភាពអំណោយផលពីទីតាំងយុទ្ធសាស្ត្រ និងសេវាកម្មដ៏សម្បូរបែបរបស់ចំណតផែរណបពហុបំណង TS១១ ផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងដល់អាជីវកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។ តម្លៃប្រកួតប្រជែងរបស់ចំណតផែរណបពហុបំណង TS១១ និងកញ្ចប់សេវាកម្ម ដែលមានតម្លៃសមរម្យ បានធ្វើឱ្យចំណតផែរណបនេះ ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនដែលស្វែងរកដំណោះស្រាយលើការលើកដាក់ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ។
ដោយសាររាជធានីភ្នំពេញបន្តពង្រីក និងធ្វើទំនើបកម្ម ចំណតផែរណបពហុបំណង TS១១ មានទីតាំងល្អក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីក្រុង។
តាមរយៈការផ្តល់នូវដំណោះស្រាយភស្តុភារ ដែលមានទំនុកចិត្ត និងមានប្រសិទ្ធភាព ចំណតផែរណបពហុបំណង TS១១ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណតផែរណបពហុបំណង TS១១ ផ្តល់លទ្ធភាពដល់អាជីវករដើម្បីនាំទំនិញទៅដល់ទីផ្សារថ្មី ពង្រីកប្រតិបត្តិការរបស់ពួកគេ និងបង្កើតទ្រព្យសម្បត្តិសម្រាប់សហគមន៍មូលដ្ឋាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


