Connect with us

ព័ត៌មានជាតិ

ឱកាសការងារជិត១ម៉ឺនកន្លែង NEA និងរដ្ឋបាលក្រុងសំពៅពូន បានរៀបចំកិច្ចសម្ភាសនៅមូលដ្ឋាន

បានផុស

នៅ

ប្រជាពលរដ្ឋជាង១០០នាក់ រស់នៅក្រុងសំពៅពូន និងស្រុកកោះធំ ខេត្តកណ្តាល បានចូលរួមក្នុងវេទិកាការងារដែលសហការរៀបចំឡើងដោយ NEA,រដ្ឋបាលក្រុងសំពៅពូន និង ស.ស.យ.ក. វិស័យ ក.ស.ប. នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារថ្មីៗប្រមាណ ៨២៩៤ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារលើកឡើងថា គោលបំណងនៃកិច្ចសម្ភាសន៍ការងារនេះគឺមានគោលបំណងផ្សព្វផ្សាយពីឱកាសការងារដែលកំពុងមានតម្រូវការពីបណ្តារោងចក្រ និងក្រុមហ៊ុនសហគ្រាសជាច្រើនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន មួយទៀតគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានឱ្យកាន់តែល្អរវាង NEA និងអជ្ញាធរមូលដ្ឋានផងដែរ។

សូមជម្រាបថា នៅខេត្តកណ្តាលទាំងមូលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មថ្មីៗបន្ថែម ជាង១ម៉ឺនកន្លែង។ ជាមួយគ្នានោះដែរ ក៏មានការចូលរួមពីបងប្អូនពលករជាច្រើនរូបនៃស្រុកទាំង២ ដែលបានត្រឡប់មកពីប្រទេសថៃចូលរួម ដើម្បីស្វែងរកឱកាសការងារក្នុងវេទិកាការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម