កីឡា
ស៊ន់ បញ្ញាវឌ្ឍន៏ ការលើកទឹកចិត្តពីថ្នាក់ដឹកនាំជំរុញឲ្យឈ្នះមេដាយមាស ២គ្រឿងនៅ World Police
កីឡាករ ស៊ន់ បញ្ញាវឌ្ឍន៏ ថាការជំរុញលើកទឹកចិត្តពីថ្នាក់ដឹកនាំគឺរឹតតែធ្វើឲ្យរូបគេមានកម្លាំងចិត្តប្រកួតប្រជែងរហូតឈានអាចឈ្នះមេដាយមាស ២គ្រឿង លើប្រភេទកីឡាជឺជីតស៊ូ នៃព្រឹត្តិការណ៍ World Police and Fire Games ដែលកំពុងធ្វើនៅអាមេរិក។

រូបភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ស៊ន់ បញ្ញាវឌ្ឍន៏ បានលើកឡើងបន្ទាប់ពីឈ្នះមេដាយមាសថា ដោយសារតែការតាំងចិត្តខ្ពស់ប្រជែងយកមេដាយជូនប្រទេសកម្ពុជាឲ្យបានទើបធ្វើឲ្យរូបគេខំប្រឹងរហូតឈ្នះមេដាយមាស ២គ្រឿងនេះ។ ដៃគូសុទ្ធតែជាកីឡាករល្អៗប្រចាំសហរដ្ឋអាមេរិក ប៉ុន្តែដោយការខំប្រឹង និងមានការមកលើកទឹកចិត្តផ្ទាល់ពីថ្នាក់ដឹកនាំដល់កន្លែងប្រកួតរបស់ខ្លួនផងរឹតតែមានកម្លាំងក្នុងការយកឈ្នះគូប្រកួត។

រូបភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ម្ចាស់មេដាយមាសជឺជីតស៊ូរូបនេះបន្ថែមទៀតថា តាមដែលការមើលឃើញក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃទាំងអស់ប្រកួតនៅសហរដ្ឋអាមេរិកនេះគឺមានសមត្ថភាព បច្ចេកទេសល្អហើយ គ្រាន់តែពង្រឹងលើការហ្វឹកហាត់ឲ្យបានច្រើនជាងនេះ។

រូបភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
បញ្ជាក់ដែរថា ក្រុមកីឡាក្រសួងមហាផ្ទៃ ចំនួន ៩ប្រភេទ សរុបកីឡាករ កីឡការិនីមាន ៥២នាក់កំពុងចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។ គិតមកដល់ពេលនេះក្រុមកីឡានគរបាលកម្ពុជាឈ្នះបានមេដាយ ២០គ្រឿងហើយ មាស ១១ ប្រាក់ ៧ សំរឹទ្ធ ២៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


