ព័ត៌មានជាតិ
ពលករទើបមកពីប្រទេសថៃ និងសហជីពនៅកម្ពុជា អំពាវនាវឲ្យអ្នកមិនទាន់មក ត្រលប់មកស្រុកកំណើតវិញ ខណៈក្នុងស្រុកមានការងាររាប់ម៉ឺនកន្លែង
ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។

លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រលប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រលប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រលប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។

លោកស្រីថ្លែងថា «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើ មានទីកន្លែងស្នាក់នៅល្អៗ ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ ក្រុមជ្រុលនិយមថៃ តែងតែយកពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវរបស់ខ្លួនហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព ហេតុនេះអ្វីដែលល្អបំផុត សូមឱ្យបងប្អូនវិលត្រឡប់មកធ្វើការក្នុងស្រុកវិញ។

លោកថ្លែងថា «បើនៅប្រទេសថៃត្រូវគេមើលងាយមើលថោក គេមានចេតនាចង់យាយីធ្វើបាបយ៉ាងណានោះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរយើងត្រលប់មកធ្វើការងារក្នុងស្រុកវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស ក្រុមហ៊ុននៅកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់ ហើយក្រសួងការងារបានយកចិត្តទុកដាក់ជូនបងប្អូនដល់កន្លែងការងារតែម្តង»។

លោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា កម្ពុជាបច្ចុប្បន្នមានការងារសម្បូរបែបរាប់សិបម៉ឺនកន្លែង ពោលគឺកម្ពុជាមិនខ្វះការងារសម្រាប់បងប្អូនពលករខ្មែរត្រលប់ពីប្រទេសថៃមកប្រទេសកំណើតវិញនោះទេ។ លោកថា ការត្រលប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការចាំបាច់ និងបង្ហាញពីមនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត

លោកថ្លែងថា «ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរនៅប្រទេសថៃឱ្យត្រលប់មកស្រុកកំណើតវិញ បង្ហាញពីឆន្ទៈក៏ដូចជាមនសិការស្នេហាជាតិ ហើយនៅកម្ពុជាយើងមានឱកាសការងាររាប់សិបម៉ឺនកន្លែងចាំទទួលបងប្អូន»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ