ព័ត៌មានអន្ដរជាតិ
ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត
កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ប្រទេសថៃបានរងនូវការអាម៉ាស់យ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិ បន្ទាប់ពីពលរដ្ឋរបស់ខ្លួនបានលួចគ្រឿងអលង្ការ និងត្បូងពេជ្រក្នុងវាំងនៅប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងសម្លាប់អ្នកការទូត ដោយកាលណោះ នាំឲ្យមានជម្លោះដ៏ធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃ។

រម្លឹកទៅកាន់ទៅឆ្នាំ ១៩៨៩ អ្នកយាមជនជាតិថៃម្នាក់ឈ្មោះ Kriangkrai Techamong ធ្វើការនៅរាជវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតក្នុងទីក្រុង Riyadh នៅយប់មួយគាត់បានលួចគ្រឿងអលង្ការ និងត្បូងមានតម្លៃប្រហែល ២០ លានដុល្លារ រួមទាំងពេជ្រពណ៌ខៀវដ៏កម្រមួយ (Blue Diamond Affair) ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបុរសរូបនោះលួចបានភ្លាម ក៏សម្រេចចិត្តចាកចេញទៅកាន់ប្រទេសថៃ ដោយលាក់វានៅក្នុងម៉ាស៊ីនបូមធូលីមួយ។ វត្ថុដែលគេលួចនោះ ក្រោយមកត្រូវបានប៉ូលិសថៃរឹបអូសបាន ប៉ុន្តែភាគច្រើននៃវត្ថុទាំងនោះបានបាត់យ៉ាងអាថ៌កំបាំង ជំនួសដោយរបស់ក្លែងក្លាយ។ ជាពិសេស ត្បូងដ៏មានតម្លៃបំផុតដែលជាត្បូងពេជ្រពណ៌ខៀវដ៏កម្រ ៥០ ការ៉ាត់ របស់សែរាជវង្សអារ៉ាប៊ីសាអូឌីត បែរជារកមិនឃើញទៅវិញ។
យ៉ាងណា ដើម្បីលុបលាងកំហុស អតីតអ្នកយាមនៅវាំងក្នុងទីក្រុង Riyadh រូបនេះ បានសម្រេចចូលបួសនៅវត្ត Tha Makwaen ក្នុងស្រុកកំណើតរបស់គាត់។ លោកមានបំណងបួសជាព្រះសង្ឃដោយគ្មានកំណត់ ហើយទុកគ្រួសារចោល ដោយជឿថា សំណាងអាក្រក់បានតាមយាយីតាំងពីរឿងលួចត្បូងពណ៌ខៀវ។ គាត់បានជួបបញ្ហាម្តងហើយម្តងទៀត រួមទាំងរថយន្តធុនធំបុករថយន្តគាត់ ដែលគាត់បានរួចផុតពីសេចក្តីស្លាប់ទាំងអស់។
មិនទាន់បញ្ចប់ត្រឹមនេះទេ នៅឆ្នាំ ១៩៩០ អ្នកការទូតអារ៉ាប៊ីសាអូឌីតបីនាក់នៅទីក្រុងបាងកក ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែក ហើយករណីទាំងនោះនៅតែមិនអាចដោះស្រាយបាន។ អ្វីដែលធ្វើឲ្យប្រទេសកាន់សាសនាឥស្លាមកាន់តែមានកំហឹង ពោលគឺអ្នកជំនួញម្នាក់ដែលអារ៉ាប៊ីសាអូឌីតបញ្ចូនមកស៊ើបអង្កេតគ្រឿងអលង្ការ ដែលត្រូវបានគេលួច ស្រាប់តែស្លាប់ដោយពុំដឹងមូលហេតុ ហើយគេសន្មតថាជាករណីឃាតកម្ម។
មន្ត្រីប៉ូលិសថៃជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទពុករលួយ ហើយម្នាក់ទៀតគឺលោក ឧត្តមសេនីយ៍ឯក Chalor Kerdthes ត្រូវកាត់ទោសប្រហារជីវិតដោយតុលាការកំពូលពីបទធ្វើឃាត ពាក់ព័ន្ធនឹងការសម្លាប់គ្រួសារឈ្មួញត្បូងម្នាក់។ ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ៥០ ឆ្នាំ ដោយការលើកលែងទោសពីព្រះមហាក្សត្រ។

(រូបថតដោយ Aswin Wongnorkaew)
ដោយមានការមិនទុកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរថៃនិងជឿថា អំពើពុករលួយកម្រិតខ្ពស់បានរារាំងយុត្តិធម៌។ នៅឆ្នាំដដែលនោះ ទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីតនិងថៃ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ពោលគឺ ប្រទេសមួយនេះ បានចេញច្បាប់ ហាមពលករថៃធ្វើដំណើរចូលមកធ្វើការ, ដកហូតទិដ្ឋាការ និងលិខិតអនុញ្ញាតការងារ ដោយកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់សម្រាប់ពលករថៃ ព្រមទាំងបង្កកគំនិតផ្តួចផ្តើមពាណិជ្ជកម្ម និងទេសចរណ៍ថ្មីថែមទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីរឹតបន្តឹងអស់រយៈពេលជាង៣០ ឆ្នាំ និងតានតឹងជាច្រើនទសវត្សរ៍ ប្រទេសទាំងពីរបានស្តារទំនាក់ទំនងការទូតឡើងវិញជាផ្លូវការនៅខែមករាឆ្នាំ ២០២២។ នាពេលនោះ រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជួបពិភាក្សាជាប្រវត្តិសាស្ត្រ។ ទាំងនោះបាននាំឲ្យមានការបើកស្ថានទូតឡើងវិញ, ការស្ដារឡើងវិញនូវការធ្វើចំណាកស្រុក បូករួមនឹងកិច្ចព្រមព្រៀងវិនិយោគ និងទេសចរណ៍ទ្វេភាគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិខ្លះៗរបស់មេចលនាអាវលឿង សន្ធិ លឹម ថុងគុល ដែលប្រកាសចង់បានទឹកដីកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


