Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា ស្នើឱ្យរួមគិតតម្កល់ជាតិជាធំ និងរួមគ្នាគាំទ្រផលិតផលខ្មែរ

បានផុស

នៅ

តារាពហុជំនាញលោក ដួង សុខគា ចេញមុខបំផុសនិងអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវចេះឈឺចាប់ហើយត្រូវស្របយោបល់តម្កល់ជាតិជាធំ និងរួមគ្នាគាំទ្រផលិតផលរបស់ខ្មែរ ខណ:ដែលក្រុមជ្រុលនិយមថៃប្រមាថមកលើប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សិល្បករជើងចាស់លោក ដួង សុខគា គឺស្របពេលដែលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃបាននិងកំពុងតែមានការប្រឈមដាក់គ្នា ក្រោយកងទ័ពរបស់ក្រុមជ្រុលនិយមថៃចូលមកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា។ ប៉ុន្តែទោះបីយ៉ាងណា កងទ័ពវីរកងទ័ពដ៏អង់អាចរបស់កម្ពុជា បាននិងកំពុងតែឈរការពារការទឹកដីជាតិមាតុភូមិយ៉ាងរឹងមាំ មិនឲ្យចោរឈ្លានពានបានឡើយ។

លោក ដួង សុខគា បានលើកឡើងជាទស្សន:ក្នុងនាមស្មារតីកូនខ្មែរថា “បងប្អូនយើងត្រូវស្របយោបល់តម្កល់ជាតិជាធំ។យើងឈប់បង្កើតរឿងយកចំណេញតែខ្លួនឯង យើងឈប់តាមដានវែកញែករឿងឆ្កួតៗ”។ លោកលើកឡើងបែបនេះ ក៏ព្រោះតែមួយរយ:មុន មានអ្នកមួយចំនួនលេងសើចច្រើនពេក ហើយអ្នកខ្លះចាក់ឲ្យខ្វែងគំនិតរហូតសត្រូវគិតថាយើងបែកបាក់ គិតថាយើងឆ្កួតវាមើលងាយ។

តារាពហុជំនាញរូបនេះ សង្កត់ធ្ងន់ថា “ភ្ញាក់ឡើងឈប់បង្កើតមាតិកាបោក ចាក់ឆ្កិះ ពង្វក់ទៀតទៅ យើងត្រូវចេះឈឺចាប់ យើងចេះប្រឹង កើតជាមនុស្សកុំចង្រៃចំពោះជាតិ។ យើងផ្តល់អាទិភាពដល់ខ្មែរ ជាជាតិរបស់យើង។ គាំទ្រផលិតផលខ្មែរយើងខំដាំខំដុះផលិតឲ្យមានគុណភាព បម្រើសេចក្តីត្រូវការក្នុងស្រុក”។

លោក ដួង សុខគា បន្ថែមទៀតថា “ឈប់ប្រើរបស់ចោរ…ឈឺណាស់។ យើងមិនអាចគាំទ្រចោរទេ ដូនតាយើងក៏មិនព្រមដែរ។ ខំរៀនសូត្រកុំសប្បាយភ្លេចខ្លួន។ ជាការកត់សម្គាល់រហូតមកដល់ពេលនេះ គឺមានអ្នកសិល្ប:មួយចំនួនបាន​ចេញ​មុខ​ជួយ​ជជ្រោមជ្រែង និងផ្តល់​កម្លាំងចិត្តព្រមទាំងចូលរួមបរិច្ចាគថវិកាស្បៀងអាហារ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ទៅ​ដល់​កងទ័ព​កម្ពុជា ​ដែល​កំពុង​ឈរ​នៅ​តាមបន្ទាត់ព្រំដែន​ ដែល​កំពុងប្រឈមមុខដាក់គ្នាជាមួយទាហានថៃ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម