ព័ត៌មានអន្ដរជាតិ
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
ប្រទេសថៃ ក្តៅស្លឹកត្រចៀករឹតខ្លាំងក្រោយឃើញ Google Map លាតត្រដាងការពិតដែលដៅទីតាំងប្រាសាទតាមាន់ធំនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដល់ថ្នាក់អ្នកនាំពាក្យកងទ័ពថៃលោក Winthai Suvaree ចេញបោះពាក្យសម្តីថា Google មិនមែនជាអ្នកសម្រេចលើតំបន់ជម្លោះនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥។

Google Earth និង Google Maps បានដៅទីតាំងជាច្រើនថាស្ថិតនៅក្នុងដីខ្មែរ បណ្តាលឲ្យមានប្រតិកម្មនៅក្នុងប្រទេសថៃ ជាពិសេសក្រុមអ្នកជ្រុលនិយមវង្វេងប្រវត្តិសាស្រ្តតែម្តង ដែលនៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ។
ក្រោយមានប្រតិកម្មបែបនេះហើយ ទើបឧត្តមសេនីយ៍ទោចេញមកនិយាយថា កងទ័ពថៃ គ្មានកាតព្វកិច្ចផ្លូវច្បាប់ត្រូវធ្វើតាមការសម្រេចចិត្តរបស់ Google ទេ។
លើសពីនេះថៃថែមទាំងចោទ Google Earth និង Google Maps ទៀតថា គ្មានភាពត្រឹមត្រូវ ហើយទិន្នន័យរបស់ពួកគេមិនមានភាពស្របច្បាប់ទាំងកម្រិតជាតិនិងអន្តរជាតិ។

សូមជម្រាបថា គិតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយខែហើយដែលកម្ពុជានិងថៃ មានភាពតានតឹងព្រំដែនជាមួយគ្នា ពោល គឺចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃ លបចូលមកបាញ់ប្រហារសម្លាប់ទាហានកម្ពុជាម្នាក់នៅតំបន់មុំ៣។
ហេតុការណ៍នោះ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជូនកងទ័ពទៅតំបន់ជួរមុខ ដើម្បីត្រៀមទប់ទល់ និងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ បញ្ហាដែលបង្កឡើងដោយកងទ័ពថៃនេះ បានរាលដាលដល់តំបន់ផ្សេងៗទៀត ដូចជា ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងឈានទៅដល់ការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។
យ៉ាងណា កម្ពុជា មានជំហរច្បាស់លាស់និងម៉ឺងម៉ាត់បំផុត ដោយឆ្លើយតបទៅវិញតាមរយៈការបិទការនាំចូលបន្ថែ ផ្លែឈើតាមច្រកព្រំដែនជាមួយថៃ និងប្រកាសផ្តាច់លែងប្រើប្រាស់ភ្លើងអគ្គិសនី សេវាអ៉ីនធឺណិត ព្រមទាំង ប្រេងឥន្ធនៈពីប្រទេសថៃថែមទៀតផង ធ្វើឲ្យអ្នករកស៊ី និងប្រជាពលរដ្ឋថៃនៅតាមតំបន់ព្រំដែនមានការជ្រួលច្របល់យ៉ាងខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


