នយោបាយ
សភានឹងបើកកិច្ចប្រជុំវិសាមញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅសប្ដាហ៍ក្រោយ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ សភាជាតិនឹងបើកកិច្ចប្រជុំវិសាមញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញាបើកឱកាសដល់ការដកសញ្ញាតិខ្មែរណាដែលចូលដៃជើងជាមួយបរទេសបំផ្លាញកម្ពុជា។

ថ្លែងក្នុងពិធីជួបជុំសិស្ស និស្សិត បុគ្គលិកអប់រំនៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថាការធ្វើវិសោធនកម្មនេះគឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញប្រកាសពីភាពស្របធម្មនុញ្ញចំពោះការរៀបចំច្បាប់ថ្មីនេះ។
សម្ដេចថា៖ «សូមពួកអ្នកឯង(ក្រុមប្រឆាំង)ឃុបឃិតជាមួយបរទេសទៀតទៅ»។
សម្ដេចតេជោបញ្ជាក់ថាការកែប្រែរដ្ឋធម្មនុញ្ញនេះត្រូវបានសមាជិកសភាទាំង១២៥រូប និងរដ្ឋាភិបាលបានទូលស្នើទៅព្រះមហាក្សត្រ និងត្រូវបានព្រះអង្គសួរទៅក្រុមប្រឹក្សាធម្មនុញ្ញរួចរាល់ផងដែរ។

ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២ ខែកក្កដា បានបើកកិច្ចប្រជុំពេញអង្គក្រាបបង្គំទូលថ្វាយអង្គព្រះមហាក្សត្រ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដោយបានបង្គំទូលថ្វាយថា ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា «អាចធ្វើទៅបាន»។
គំនិតផ្ដួចផ្ដើមឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិពលរដ្ឋខ្មែរណាដែលចូលដៃជើងជាមួយបរទេសបំផ្លាញប្រយោជន៍ជាតិ ត្រូវបានលើកឡើងដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្ដេចចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកក្រុង នៅខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ សម្ដេចថាការសម្រេចនេះគឺដោយសារអ្នកជ្រុលនិយមខ្លះប្រឆាំងហួសហេតុពេកមិនគិតផលប្រយោជន៍ជាតិ៕

អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


