ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ថា មិនបានសន្ទនាជាមួយថៃ មិនថាផ្លូវការ ឬក្រៅផ្លូវការឡើយ ចាប់តាំងពីក្រោយថ្ងៃ០៥ ខែមិថុនា មក
ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ចេញបញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ មក លោកមិនបានជួបសន្ទនាជាមួយភាគីថៃ មិនថាក្នុងក្របខណ្ឌជំនួបផ្លូវការ ឬក្រៅផ្លូវការឡើយណាមួយឡើយ។ ប្រមុខការពារជាតិកម្ពុជា ចេញមកបញ្ជាក់បែបនេះ គឺឆ្លើយតបទៅនឹង ការលើកឡើងរបស់ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផន ណាក់ផានិក ដែលប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃ ថា បានជជែកជាមួយប្រមុខការពារជាតិលើការចរចាបញ្ហាព្រំដែន។ ទន្ទឹមនឹងការឆ្លើយតបបែបនេះ លោក ទៀ សីហា ក៏ប្រកាសថា លោកគោរពតាមតែបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុកតបទៅកាន់ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ដូច្នេះ៖«ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។»។

កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃ ថៃ ផ្សពផ្សាយព័ត៌មានមិនពិត លើការបិទទ្វារច្រកព្រំដែន និងតែងតែកុហក ចោទថាកម្ពុជា ជាអ្នកបិទព្រំដែន។ នៅត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ថ្លែងថា ថៃចូលចិត្តភូត ហើយមិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ថៃភូតទាំងប្រជាជនខ្លួនឯង ហើយហ៊ានភូតទាំងពិភពលោកទៀតផង។

យ៉ាងណាក៏ដោយតាមរយៈសំណេរលើទំព័រហ្វេសប៊ុក ប្រមុខការពារជាតិកម្ពុជា ក៏អរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។

ដូចគ្នាទៅនឹងការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែរ នាយឧត្ដមសេនីយ៍ ទៀ សីហា បញ្ជាក់សារជាថ្មីម្ដងទៀតថា កម្ពុជា មិនមែនជាអ្នកបិទច្រកព្រំដែននោះទេ ពោលគឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់។

កាលពីថ្ងៃទី០១ ខែកក្កដា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ថៃប្រើល្បិចសុំឡានចេញចូលព្រំដែនជាប្រចាំ ១ថ្ងៃ ១២០គ្រឿង ក្នុងបំណងដឹកទំនិញចេញចូល ប៉ុន្តែនៅពេលកម្ពុជាមិនយល់ព្រមតាមសំណើ បែរជាចោទថា កម្ពុជាអមនុស្សធម៌៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


